ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
វីរបុរសបាល់ទាត់សិង្ហបុរី Duric ដឹកនាំកម្មវិធី Football Clinic ពេញមួយព្រឹកនៅភ្នំពេញ
06, Sep 2014 ,
4:34 pm
រូបភាព
×
ដោយ:
រួបរួម
លោក Aleksandar Duric អតីតខ្សែប្រយុទ្ធជម្រើសជាតិសិង្ហបុរី ដើមកំណើតបូស្ន៊ី បានដឹកនាំកម្មវិធីហ្វឹកហាត់បាល់ទាត់សម្រាប់កុមារ (Football Clinic) កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា នៅទីលានក្លិប KB ដោយមានការចូលរួមពីកុមារជាង១០០នាក់។
កម្មវិធីដែលមានឈ្មោះជាភាសាអង់គ្លេសថា «RHB Little Kicks Big Different» ត្រូវបានរៀបចំឡើងដោយធនាគារម៉ាឡេស៊ី RHB Bangking Group ក្រោមកិច្ចសហការជាមួយក្លិបណាហ្គាខប និងអង្គការ Indonchina Starfish Foundation (ផ្កាយសមុទ្រ)។
កីឡាករ Duric វ័យ៤៤ឆ្នាំ កំពុងលេងឲ្យក្លិប Tampines Rovers នៃក្របខណ្ឌកំពូលសិង្ហបុរី S-League ហើយលោកប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នាខែតុលាខាងមុខ បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យនេះចាប់តាំងពីឆ្នាំ១៩៩២មក ជាមួយក្លិបជាច្រើន និងបម្រើឲ្យក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ដោយបានស៊ុតបាល់បញ្ចូលទីចំនួន២៧គ្រាប់នាការបង្ហាញខ្លួនចំនួន៥៤លើក។
កីឡាករ Duric បានអះអាងថា លោកសប្បាយចិត្តយ៉ាងខ្លាំងដែលមានឱកាសចែករំលែកបទពិសោធន៍របស់ខ្លួនដល់កុមារកម្ពុជា នាវត្តមានរបស់លោកជាលើកទីបីនៅក្នុងប្រទេសនេះ។
លោក Lim Loong Seng ប្រធាន និងនាយកគ្រប់គ្រងទូទៅប្រចាំប្រទេសនៃធនាគារ RHB បានលើកឡើងថា ក្រៅពីផ្តោតលើការធ្វើពាណិជ្ជកម្ម ធនាគាររបស់លោកក៏យកចិត្តទុកដាក់លើការអភិវឌ្ឍន៍សហគមន៍ផងដែរ ជាពិសេសការលើកទឹកចិត្តកុមារដែលស្រឡាញ់វិស័យបាល់ទាត់។
RHB ដែលជាធនាគារធំជាងគេលំដាប់ទី៤របស់ម៉ាឡេស៊ី បានក្លាយជាម្ចាស់ឧបត្ថម្ភមួយដ៏សំខាន់នៅក្នុងក្របខណ្ឌកីឡាបាល់ទាត់របស់សិង្ហបុរី ហើយការរៀបចំកម្មវិធី « «RHB Little Kicks Big Different» គឺដើម្បីរំលឹកខួប១០ឆ្នាំនៃព្រឹត្តិការណ៍ RHB Singapore Cup ដែលក្លិបណាហ្គាខប និងស្វាយរៀង បានចូលរួមកាលពីរដូវកាលមុន។
ក្រៅពីកម្មវិធី Football Clinic ជាមួយក្រុមកុមារ កីឡាករឆ្នើម Duric ក៏បានចូលលេងនៅក្នុងការប្រកួតមិត្តភាពរវាងក្រុមអ្នកសារព័ត៌មានកម្ពុជា និងក្រុមបុគ្គលិកធនាគារ RHB ផងដែរ ។ សម្រាប់ការប្រកួតដែលមានរយៈពេល៣០នាទី កីឡាករ Duric បានចូលលេងក្នុងតង់ទី១ ហើយបានស៊ុតបាល់បញ្ចូលទី១គ្រាប់ឲ្យក្រុមអ្នកសារព័ត៌មានកម្ពុជា។
នៅក្នុងការប្រកួតមិត្តភាពនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជាដែលដឹកនាំដោយលោក ព្រីង សំរាំង អ្នកថតរូបទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានយកឈ្នះក្រុមធនាគារ RHB ក្នុងលទ្ធផល ៧-១ ដែលក្នុងនោះ លោក លាង ផាន់ណារ៉ា នៃកាសែតភ្នំពេញ ប៉ុស្តិ៍ ធ្វើបានសម្រេចតែម្នាក់ឯងរហូតដល់ទៅ៥គ្រាប់៕
ពីធីចែករង្វាន់ដល់ក្រុមកុមារដែលទទួលបានជ័យជម្នះ
ការប្រកួតរវាងក្រុមអ្នកសារព័ត៌មានខ្មែរ និងបុគ្គលិកធនាគារ RHB
ក្រុមអ្នកសារព័ត៌មានក្រោយឈ្នះបុគ្គលិកធនាគារ RHB ៧-១
កីឡាករ លាង ផាន់ណារ៉ា អ្នកគ្រប់គ្រងព័ត៌មាននៅលើគេហទំព័រភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ស៊ុតបាល់បញ្ចូលទីចំនួន៥គ្រាប់
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម