កីឡាជាតិ
ជាតិ
សៀវម៉ី ជាអត្តពលិកខ្មែរទីមួយដែលឈ្នះមេដាយទ្វីបអាស៊ីក្រោយខកខាន៤៤ឆ្នាំ រូបថត NOCC Cambodia
× កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានផ្តល់នូវភាពអស្ចារ្យរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៧នៅប្រទេសកូរ៉េខាងត្បូង តាមរយៈការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត ក្រោយឈ្នះកីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ក្នុងលទ្ធផល ២៩ទល់នឹង៧។
លទ្ធផលនេះ នាំឲ្យសៀវមីទទួលយ៉ាងហោចណាស់មេដាយសំរិទ្ធនៅក្នុងដៃ ដែលបញ្ចប់ការមិនទទួលបានមេដាយសោះរបស់កម្ពុជាក្នុងរយៈពេល៤៤ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com