កីឡាជាតិ
ជាតិ
Asian Games៖​សៀវម៉ី ឈ្នះមេដា​យមាស​ដំបូងក្រោយ​វត្តមានកម្ពុជាអស់​៦០ឆ្នាំ
03, Oct 2014 , 4:15 pm        
រូបភាព
សៀវម៉ី នាការប្រកួតជាមួយហ្វីលីពីន។ រូបថត AFP
សៀវម៉ី នាការប្រកួតជាមួយហ្វីលីពីន។ រូបថត AFP
កម្ពុជាធ្លាប់បានមេដាយចុងក្រោយពីព្រឹត្តការណ៍ Asian Games នាឆ្នាំ​១៩៧០ ប៉ុន្តែបើគិតចាប់តាំងពី​ការចូលរួម​លើក​ដំបូង​របស់​កម្ពុជា​ក្នុងព្រឹត្តិការណ៍​កីឡា​ប្រចាំទ្វីប​នេះកាលពី​ឆ្នាំ​១៩៥៤ កីឡាការិនី​ ស៊ន សៀវម៉ី គឺ​ជា​អត្តពលិក​ទីមួយ​ដែល​បាន​ឈ្នះ​មេដាយ​មាស​ ពោល​គឺ​មាន​រយៈពេល​៦០​ឆ្នាំមក​ហើយ។



កីឡាការិនី ស៊ន សៀវ​ម៉ី បាន​​ប្រកួត​ឈ្នះ​​ ៧-៤ លើ​កីឡាការិនី​អ៊ីរ៉ង់ Rouhani Fatemeh សម្រាប់​ការប្រកួត​ដណ្តើមយក​មេដាយមាស​លើ​វិញ្ញាសា​តេ​ក្វាន់​ ដូ ទម្ងន់៧៣គីឡូក្រាម នា​ព្រឹត្តិការណ៍ Asian  Games លើក​ទី១៧ នៅ​សង្វៀន​Ganghwa Dolmens Gymnasium ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​។

នៅមុន​ដំណើរ​ទៅ​កាន់វគ្គ​ផ្តាច់ព្រ័ត្រ សៀវម៉ី អាយុ​១៩​ឆ្នាំ បាន​ប្រកួត​ឈ្នះ​កីឡាការិនីអ៊ូបេគីស្ថាន​ Abdullaeva Umida ក្នុងលទ្ធផល ២៩ ទល់នឹង​៧ ក្នុងទម្ងន់​៧៣គីឡូក្រាម​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ និង​បន្ត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Alora Kirstie Elaine នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com