កីឡាជាតិ
ជាតិ
លោក ហ៊ុន សែន ហៅ​ ស៊ន សៀវម៉ី ថាជាវីរនារី
05, Oct 2014 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​ពី​បញ្ចប់​សន្ទរកថា​ដែលអាន​ដោយ​លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា លោក ហ៊ុន សែន បាន​ឲ្យ​ជន​រួម​ជាតិទាំងអស់​អបអរសាទរ​ដល់​ ស៊ន សៀវម៉ី ដោយ​លោក​បាន​ចាត់ទុក​ កីឡាការិនី​តេក្វាន់ដូ រូបនេះ ជា​វីរនារី​របស់ជាតិ ដែល​ដណ្តើម​បានមេដាយមាស​ពីព្រឹត្តិការណ៍កីឡា Asian Games លើក​ទីមួយ បើគិត​ចាប់តាំងពី​ការ​ចូល​រួម​របស់​កម្ពុជា កាលពី​ឆ្នាំ​១៩៥៤មក។



លោក​នាយក​រដ្ឋមន្ត្រី ក៏​ថ្លែងអំណរគុណ​ផង​ដែរចំពោះ លោក ឆយ យ៉ុងស៊ុក ដែល​បាន​ដឹកនាំបង្វឹក​កីឡាការិនី​ឲ្យ​ទទួល​បាន​ជ័យ​លាភី​ដ៏មិន​នឹក​ស្មាន​ដល់​បែបនេះ។ ពិធីសាទរ​ ស៊ន សៀវម៉ី ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ដែលជារឿងមួយ​ដ៏កំររ។

© រក្សាសិទ្ធិដោយ thmeythmey.com