កីឡាជាតិ
ជាតិ
សៀ​វម៉ី​ រី​ករា​យដោ​យ​ជាប់​បាក់​ឌុប​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​នាងសុំ​ការអ​នុគ្រោះ​ពីមហា​ជន
06, Oct 2014 , 3:28 pm        
រូបភាព
ដោយ: រួបរួម
ជ័យ​លាភី​មេដាយ​មាស Asian Games កញ្ញា​ ស៊ន សៀ​វម៉ី បាន​សម្តែង​នូវកា​ររីក​រាយ​ដោយ​ខ្លួន​ត្រូវបាន​ក្រសួង​អប់រំ​យុវ​ជន និងកី​ឡា ផ្តល់​អាទិភា​ពឲ្យមា​នឈ្មោះ​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់​ឌុប) ​លើកទី​ពីរ​ដោយ​ស្វ័យ​ប្រវត្តិ។



ថ្លែង​នៅក្នុង​សន្និសីទ​សារព័​ត៌មាន​នៅទីស្នាក់​ការ​គណៈក​ម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) កាល​ពីព្រឹក​មិញ កីឡា​ការិនីវ័យ​១៩ឆ្នាំ​រូបនេះ សុំ​ការ​យោគយ​ល់ពីសិ​ស្ស និង​អាណា​ព្យាបាល​ដែលមា​នកូ​នត្រូ​វប្រឡង​ទាំង​អស់ ពីព្រោះនា​ងពិត​ជាមិន​មាន​ពេល​វេលា​រៀនត្រៀ​មប្រឡ​ងឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បានថ្លែ​ងកាល​ពីរា​ត្រីថ្ងៃ​អាទិត្យនា​ជំនួ​បជាមួយ​ កីឡាកា​រិនីតេ​ក្វាន់ដូ ស៊ន សៀវម៉ី ថា ការ​សម្រេចឲ្យ​ សៀវម៉ី ជាប់​បាក់ឌុប​ដោយ​ស្វ័យ​ប្រវត្តិនេះ គឺ​ដើម្បី​តប​ស្នង​នូវ​អ្វី​ដែល​នាង​សម្រេច​បាន​ជូន​ជាតិ ពោល​គឺនាំ​មេដាយ​មាសពី​ព្រឹត្តិ​ការណ៍​កីឡា​ប្រចាំ​ទ្វីបជាលើ​ក​ដំបូង បើគិត​ចាប់តាំ​ងពីកម្ពុជា​បាន​ចូល​ក្នុងព្រឹត្តិការណ៍​នា​ឆ្នាំ​១៩៥៤ មក។

ជាមួយ​គ្នានេះ​ផង​ដែរ សៀវម៉ី ក៏​ទទួល​បាននូវអាហារូបករណ៍​ដើម្បី​បន្តការសិក្សា​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ប៉ុន្តែនាងមិនទាន់​មាន​ការសម្រេចចិត្ត​ឡើយ ពីព្រោះមិនទាន់មានពេល​វេលាគ្រប់​គ្រាន់​ដើម្បីពិភាក្សា​ជាមួយ​ក្រុមគ្រួសារ៕

ស្តាប់សំឡេង ស៊ន សៀវម៉ី






© រក្សាសិទ្ធិដោយ thmeythmey.com