កីឡាជាតិ
ជាតិ
បើ​មាន​មូល​និធិ​សម្រា​ប់ខ្លួន សៀវម៉ី​ផ្តល់​៤០​ភា​គរ​យ​សម្រា​ប់​ផ្នែក​​ស​ប្បុរ​សធម៌
06, Oct 2014 , 3:59 pm        
រូបភាព
ដោយ: រួបរួម
លោក ​វ៉ាត់​ ចំរើន​ អ​គ្គ​លេខា​ធិកា​រគ​ណៈក​ម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) បាន​ប្រសាសន៍កាលពីព្រឹក​ថ្ងៃចន្ទ​នេះថា​ អា​ច​មាន​គម្រោ​ងមូ​លនិធិ​ដែលត្រូវបង្កើត​សម្រាប់ ស៊ន សៀវម៉ី ម្ចាស់មេដាយ​មាស​ Asian Games របស់កម្ពុជា។



ឆ្លើយ​តប​នឹង​ករ​ណីនេះ ​កីឡា​កា​រិនី​តេក្វា​ន់ដូ ស៊ន សៀវម៉ី បាន​ប្រកា​សថា បើមានកា​របង្កើតមូ​លនិធិសម្រាប់​នា​ងមែននោះ កី​ឡាការិនីកំ​ពស់ជា​ង១,៨០ម៉ែត្រ រូបនេះ​ នឹង​បន្ត​បរិច្ចាគ​២០ភាគរ​យដល់មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​២០ភា​គរយ​ទៀតដ​ល់​កាកបា​ទក្រហ​មកម្ពុជា។

ទោះបី​ជាយ៉ាង​ណាក៏​ដោយ​ មូ​លនិធិ​នេះ ​មិន​ទាន់លេ​ច​ចេញជា​រូបរាងនោះ​ឡើយ។ ដោយឡែកប្រាក់រាប់ម៉ឺ​នដុល្លា​រដែ​ល​នាងទទួ​ល​បាន​ពីសប្បុរ​សជន​នារយៈ​ពេល​ចុងក្រោយនេះ មិនមែន​ជា​ចំណែកនៃមូល​និធិនោះ​ឡើយ៕

ស្តាប់​សំឡេង សៀវម៉ី






© រក្សាសិទ្ធិដោយ thmeythmey.com