កីឡាជាតិ
ជាតិ
U-16 នារី​កម្ពុជា ប៉ះ មីយ៉ាន់ម៉ា នៅ​រសៀល​នេះ ខណៈ​ប្រកួត​ដំបូង​ចាញ់​ តៃវ៉ាន់ ៧ – ០
07, Oct 2014 , 2:00 pm        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​នារី​ក្រោម​អាយុ ១៦ ឆ្នាំ (U-16) របស់​កម្ពុជា​ ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ ជា​លើក​ទី២ ជាមួយ​ក្រុម​របស់​តៃវ៉ាន់ នៅ​វេលា​ម៉ោង ៤:៣០ នាទី​រសៀល (ត្រូវ​នឹង​ម៉ោង ៣:៣០ នៅ​កម្ពុជា) លើ​ទីលាន​​កីឡដ្ឋាន Hang Tuah Stadium ទីក្រុង Malaka ប្រទេស​ម៉ាឡេស៊ី ក្នុង​​ពាន​រង្វាន់ AFC U-16 Women’s Championship 2015។



កម្ពុជា បាន​ប្រកួត​​​បើក​ឆាក​ចាញ់​ក្រុម​តៃវ៉ាន់ ក្នុង​​លទ្ធផល ៧ ទល់ ០ ចំណែក​ក្រុម​មីយ៉ាន់ម៉ា បាន​យក​ឈ្នះ​ក្រុម​ ហ្វីលីពីន ៦ ទល់ ០។ គិត​ត្រឹម​ពេល​នេះ តៃវ៉ាន់ និង មីយ៉ាន់ម៉ា មាន ៣ ពិន្ទុ​ដូចគ្នា ចំណែក​កម្ពុជា និង ហ្វីលីពីន មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ។

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​នេះ​មាន៖

• កម្ពុជា Vs មីយ៉ាន់ម៉ា (ម៉ោង ៣:៣០)
• ហ្វីលីពីន Vs តៃវ៉ាន់ (ម៉ោង ៣:៣០)

ពាន​រង្វាន់​នេះ​​បាន​ចែក​ចេញ​ជា​៤​ពូល៖
• ពូលA មានប្រទេស ស្រីលង្កា, អ៊ូស្បេគីស្ថាន ,បារ៉ែន ,ប៉ាឡេស្ទីន, កៀហ្ស៊ីស៊ីស្ថាន និងប្រទេស តាហ្ស៊ី គី ស្ថាន។
• ពូលB មានប្រទេស បង់ក្លាដែស ,អ៊ីរ៉ង់ ,ហ្ស៊កដានី, ឥណ្ឌា,អារ៉ាប់រួម និង ប្រទេសកាតា។
• ពូលC មានប្រទេស អូស្រ្តាលី, សាធារណរដ្ឋ កូរ៉េ, ហុងកុង ភាគខាងជើង ,កោះម៉ានិង ប្រទេស វៀតណាម។
• ពូលD មានប្រទេស ចិនតៃប៉ិ, មីយ៉ាន់ម៉ា,ហ្វីលីពីន និង កម្ពុជា។

ក្រុម​ខ្លាំង​តាម​ពូល នីមួយៗ ត្រូវ​ឡើង​ទៅ​ប្រកួត​ជុំ​បន្ទាប់​ជាមួយ​ក្រុម ៤ ផ្សេង​ទៀត​ដែល​កំពុង​តែ​​អង្គុយ​ចាំ​ដូចជា ជប៉ុន, កូរ៉េខាងជើង, ចិន និង ថៃ៕





© រក្សាសិទ្ធិដោយ thmeythmey.com