កីឡាជាតិ
ជាតិ
U-16 ​នារី​កម្ពុជា ចាញ់ ៣ ប្រកួត​ជាប់​គ្នា​​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​បាល់ទាត់​អាស៊ី
10, Oct 2014 , 12:52 pm        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​នារី​​ក្រោម​អាយុ ១៦ ឆ្នាំ​របស់​កម្ពុជា បាន​ប្រកួត​ចាញ់ ៣ លើក​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ​​ពូល D នៃ​ពាន​រង្វាន់ 2015 AFC U-16 Women's Championship ដែល​កំពុង​តែ​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី។



ពូល​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៤ រួម​មាន តៃវ៉ាន់, មីយ៉ាន់ម៉ា, ហ្វីលីពីន និង កម្ពុជា។ ចំណែក​ឯ​ក្រុម​កម្ពុជា ប្រកួត​បើក​វគ្គ​ចាញ់​ក្រុម តៃវ៉ាន់ ៧ ទល់ ០ ហើយ​បន្ត​ចាញ់​ មីយ៉ាន់ម៉ា ៤ ទល់ ០ និង ចាញ់​ក្រុម​ហ្វីលីពីន នៅ​ល្ងាច​ម្សិលមិញ ៤ ទល់ ២។ ដូច្នេះ​ក្រុម​កម្ពុជា ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​នេះ ស្រប​ពេល​ក្រុម​​តៃវ៉ាន់ ឡើង​ទៅ​ជុំ​បន្ទាប់ ក្រោយ​រក​បាន​មាន ៩ ពិន្ទុ ហើយ​ក្រុម​មីយ៉ាន់ម៉ា មាន ៦ ពិន្ទុ និង ក្រុម​ហ្វីលីពីន មាន ៣ ពិន្ទុ។

កម្ពុជា ដឹកនាំ​ដោយ​លោក រស់ សំអឿន ដោយ​បាន​ហ្វឹកហាត់​ជុំ​គ្នា​បាន​ប្រមាណ​ជាង ១ ខែ​ប៉ុណ្ណោះ​មុន​ចាក​ចេញ​ទៅ​ប្រកួត។ ចំណែក​លោក អ៊ុក ម៉ិច អតីត​អ្នកចាំទី​ជម្រើស​ជាតិ​កម្ពុជា ជា​គ្រូ​ជំនួយ។

គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់ 2015 AFC U-16 Women's Championship ដែល​ប្រទេស​ចិន​ជា​ម្ចាស់​ផ្ទះ​បាន​រក​ឃើញ​ក្រុម​សរុប​ចំនួន ២ បន្ថែម​​មាន​តៃវ៉ាន់ ជើង​ខ្លាំង​មក​ពី​ពូល D និង​ក្រុម​កូរ៉េខាងត្បូង នៅ​ពូល C ស្រប​ពេល​ក្រុម ជប៉ុន (ជើង​ឯក​ឆ្នាំ​ចាស់), កូរ៉េងជើង (ជើង​ឯក​រង), ចិន (លេខ ៣) និង ថៃ (លេខ៤)។ ចំណែក​ក្រុម ២ ផ្សេង​ទៀត​នឹង​ជ្រើស​ចេញ​មក​ពី ពូល A និង B៕



© រក្សាសិទ្ធិដោយ thmeythmey.com