កីឡាជាតិ
ជាតិ
វគ្គ​ជម្រុះ Suzuki Cup៖ កម្ពុជា​ចាញ់​ម្ចាស់​ផ្ទះ​ឡាវ​ ៣-២
12, Oct 2014 , 8:24 pm        
រូបភាព
ឃួនឡា បូរ៉ាវី ទាមទារបាល់ប៉េណាល់ទី
ឃួនឡា បូរ៉ាវី ទាមទារបាល់ប៉េណាល់ទី
ដោយ: រួបរួម
ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ AFF Suzuki Cup នៅ​កីឡដ្ឋាន New Laos National Stadium នា​ល្ងាច​ថ្ងៃ​អាទិត្យនេះ កម្ពុជា​បាន​ចាញ់​ម្ចាស់​ផ្ទះឡាវ​ក្នុងលទ្ធ​ផល ៣-២ ដ៏​គួរឲ្យ​ខក​ចិត្ត។



Khonesvanh Sihavong រក​បាន​គ្រាប់​បើក​ឆាក​ឲ្យ​ឡាវ​នៅ​ក្នុងនាទី ទី​៥៤ ខណៈ  ខ្សែប្រយុទ្ធ Khampheng Sayavutthi ដែល​លេងឲ្យក្លិប​ថៃ Ang Thong FC បន្ថែមគ្រាប់ទីពីរនៅ​នាទី ទី​៧០។ កម្ពុជា​បាន​វាយ​បក​វិញ​បាន​ពី​រគ្រាប់​វិញ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធបឹងកេត ឃួន ឡាបូរ៉ាវី នៅ​ក្នុងនាទី ទី​៧២ ហើយ៣នាទីក្រោយមក បូរ៉ាវី បាន​បញ្ជូន​ឲ្យ សុក ចាន់រស្មី ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​សម្រាប់​ក្រុម​កម្ពុជា។ នៅនាទី ទី​៨១ ខ្សែប្រយុទ្ធ Khampheng  រកគ្រាប់​បាល់​ឲ្យឡាវមួយគ្រាប់​ទៀតដែល​ជាគ្រាប់​ជ័យ​ជម្នះ។

ដោយឡែក​ការប្រកួត​គូ​ទីមួយ ទីម័រខាងកើត បាន​យក​ឈ្នះ​ប្រ៊ុយណេក្នុងលទ្ធផល ៤-២ ។ Murilo de Almeida ខ្សែប្រយុទ្ធ​ដើមកំណើត​ប្រេ​ស៊ី​ល និង​កំពុង​លេង​ឲ្យ​ក្លិប Ettifaq FC របស់​អា​រ៉ា​ប៊ី​សា​អូឌីត រកបាន​បី​គ្រាប់ និង Patrick Fabiano ដែល​កំពុង​លេង​ឲ្យ​ក្លិប Kazma របស់​គូ​វែ​ត ថែម​បាន១គ្រាប់ឲ្យ​ទីម័រ​ខាងកើត​។ ពីរ​គ្រាប់​របស់​ប្រ៊ុយណេ ធ្វើបាន​សម្រេច​ដោយ Adi Said និង Awangku Fakharzzi៕


© រក្សាសិទ្ធិដោយ thmeythmey.com