កីឡាជាតិ
ជាតិ
Suzuki Cup៖ កីឡាករទាំងអស់​សុទ្ធតែ​សោកស្តាយ​ក្រោយចាញ់​ម្ចាស់​ផ្ទះ​ឡាវ​
13, Oct 2014 , 12:25 pm        
រូបភាព
ប្រធានក្រុម គួច សុគម្ភៈ បាន​បង្ហាញនូវ​ទឹកមុខ​ខក​ចិត្ត​ជាងគេ
ប្រធានក្រុម គួច សុគម្ភៈ បាន​បង្ហាញនូវ​ទឹកមុខ​ខក​ចិត្ត​ជាងគេ
ដោយ: ថ្មីៗ
កីឡា​ករទាំង​អស់​សុទ្ធតែ​​សុទ្ធតែបាន​បង្ហាញ​ថាពួ ក​គេពិត​ចង់​ទទួល​ជ័យ​ជម្នះ​យ៉ាងខ្លាំង​នាការប្រកួត​បើក​ឆាកវគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤ ជា​មួយ​ម្ចាស់​ផ្ទះ​ឡាវ​កាលពី​ថ្ងៃម្សិលមិញ។ បរាជ័យ​ ៣-២ គឺ​ជាលទ្ធផល​ដ៏​គួរឲ្យ​ខក​ចិត្ត​បំផុត​។



Khonesvanh Sihavong រក​បាន​គ្រាប់​បើក​ឆាក​ឲ្យ​ឡាវ​នៅ​ក្នុងនាទី ទី​៥៤ ខណៈ  ខ្សែប្រយុទ្ធ Khampheng Sayavutthi ដែល​លេងឲ្យក្លិប​ថៃ Ang Thong FC បន្ថែមគ្រាប់ទីពីរនៅ​នាទី ទី​៧០។ កម្ពុជា​បាន​វាយ​បក​វិញ​បាន​ពី​រគ្រាប់​វិញ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​ ខ្សែប្រ​យុទ្ធបឹងកេត ឃួន ឡាបូរ៉ាវី នៅ​ក្នុងនាទី ទី​៧២ ហើយ​៣នាទីក្រោយមក បូរ៉ាវី បាន​បញ្ជូន​ឲ្យ សុក ចា​ន់រស្មី ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​សម្រាប់​ក្រុម​កម្ពុជា។ នៅនាទី ទី​៨១ ខ្សែប្រយុទ្ធ Khampheng  រកគ្រាប់​បាល់​ឲ្យឡាវ​មួយគ្រាប់​ទៀតដែល​ជាគ្រាប់​ជ័យ​ជម្នះ។

យោង​តាមរូបភាព​ដែល​ថត​ដោយ​អ្នក​ថតរូប​ជន​ជាតិ​ជប៉ុន Masayori Ishikawa ពី​កីឡដ្ឋាន​ New Laos National Stadium ផ្ទាល់ ប្រធានក្រុមគួច​ សុគម្ភៈ ហាក់​ដូច​ជា​មាន​អារម្មណ៍​ខក​ចិត្ត​ជាងគេ ដោយ​ខ្លួន​មិនអាច​ជួយឲ្យ​ជម្រើស​ជាតិ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ដែល​ដឹកនាំ​ដោយ លោក David Booth ដែល​ជា​អតីត​គ្រូបង្វឹក​ភ្នំពេញ​ក្រោន​របស់​ខ្លួន។

លោក Lee Tae Hoon គ្រូបង្វឹ​កនៃ​ក្រុម​ជម្រើស​ជាតិ​ក៏​បាន​បង្ហាញ​ពីអា​រម្មណ៍​សោក​ស្តាយ​ផងដែរនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន។ លោក​បាន​លើក​ឡើងថា៖ «ខ្ញុំមិន​ចង់និយាយ​អ្វី​ច្រើនឡើយ យើង​ធ្វើ​កិច្ច​ការ​បាន​ល្អ ប៉ុន្តែ​យើង​បានប​រាជ័យ»។

ភ្លាម​ៗក្រោយ​បញ្ចប់​ការប្រកួត​ ភរិយា​របស់ គួច សុ​គម្ភៈ បាន​សម្តែងការសុំ​ទោស​ជំនួស​ស្វាមី និង​សរសេរសារលើក​ទឹក​ចិត្ត​ សុគម្ភៈថា៖ «គ្មានអ្ន​កណា​យល់​ចិត្តប​ងជាងអូ​ននោះទេ អូន​ដឹងថាមួ​យគ្រាប់ចុងក្រោយ​នោះគឺ​បង​បន្ទោស​ខ្លួនឯ​ង ថាខ្លួន​ឯងបង្ក​កំហុស​មួយ​នោះ ថ្វីបើ​មិនបា​នស្ដា​ប់ប​ងនិយាយ​ផ្ទាល់ប៉ុន្តែអូ​នម៉េច​មិនអា​ចយ​ល់ពី​អារ​ម្មណ៍​មួយ​នេះបា​នទៅ។ ប៉ុន្តែ​បងត្រូវគិត​ថាគ្មាន​នរ​ណាម្នាក់​ចង់ឲ្យ​វាកើ​ត​ឡើ​ងនោះទេ ...កុំ​បាក់​ទឹក​ចិត្ត​ប្ដីសំ​ឡាញ់ ​ខំប្រឹ​ងឡើ​ងយក​ជោគ​ជ័យឲ្យ​បាន....ហើយ​ខ្ញុំក៏សុំទោសជំនួស​គាត់​ទៅកា​ន់មិត្ត​រួម​ក្រុម លោ​កគ្រូ​និង​អ្នក​គាំទ្រទាំ​ងអស់​គ្នា ...សង្ឃឹម​ថាអ្នក​ទាំង​អស់​គ្នា​យោគយល់»៕


ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី សម្តែងការសុំទោសចំពោះមុខ​លោក មាស ចាន់ណា គ្រូ​ជំនួយ


កីឡាករ ចាន់ វឌ្ឍនាកា


អ្នក​ចាំទី ស៊ូ យ៉ាទី


ខ្សែការពារ សាយ ពិសិដ្ឋ

កីឡាករកម្ពុជា ខក​ចិត្ត​ក្រោយឡាវ រកបានគ្រាប់បាល់ទីបី


កីឡាករ​ចេញទៅ​សណ្ឋាគារវិញ ទាំងខក​ចិត្ត


កីឡាករ អរគុណ និង​សុំទោស​អ្នក​គាំទ្រ​កម្ពុជា


គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon ដើរចេញពីទីលានទាំងខក​ចិត្ត



© រក្សាសិទ្ធិដោយ thmeythmey.com