កីឡាជាតិ
ជាតិ
អត្ត​​ពលិក​​កម្ពុជា ៣ រូប​ត្រៀម​បង្ហាញ​ឬទ្ធិ​ក្នុង Asian Para Games នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង
18, Oct 2014 , 1:51 pm        
រូបភាព
ដោយ:
កីឡា​ករ ៣ រូប​របស់​កម្ពុជា​ កំពុង​តែ​ត្រៀម​បង្ហាញ​សមត្ថភាព នៅ​ក្នុង​កម្ម​វិធី​កីឡា​សម្រាប់​ជន​ពិការ 2014 Asian Para Games ដែល​ត្រៀម​រៀប​ចំនៅ​ទីក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ ២៤ តុលា ឆ្នាំ ២០១៤។


តាម​ទិន្នន័យ​ដែល​ទទួល​បាន​មក​ពី​គណៈកម្មាធិការ​ជាតិ ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា កីឡាករ​ទាំង​ ៣ នាក់​មាន កីឡា​ករ ជឹម​ ផាន ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ ១០០​ម៉ែត្រ, ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ។ ចំណែក​កីឡា​ករ ២ រូប​ផ្សេង​ទៀត​មាន វ៉ាន វ៉ុន និង សេង សាវឿន ប្រកួត​រទេះ​ប្រណាំង លើ​វិញ្ញាសា ១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ​ដូច​គ្នា ។

ក្រុម​កម្ពុជា ដឹក​នាំ​ដោយ​លោក​ យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ១២ តុលា មកម៉្លេះ ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៦ តុលា ម្សិល​មិញ បាន​បង្ហូត​ទង់​ជាតិ​នៅ​ក្នុង​ភូមិ​កីឡា​។

នេះ​ជា​លើក​ទី២​ ហើយ​គេ​រៀប​ចំ​កម្ម​វិធី​កីឡា Asian Para Games ឡើង ដោយ​ឆ្នាំ​ដំបូង​រៀបចំ​កាល​ពី ២ ឆ្នាំ​មុន​នៅ​ប្រទេស​ចិន​។ សម្រាប់​ការ​ប្រកួត​លើក​ទី​២ ​នេះ​មាន​ដាក់​កីឡា​ឱ្យ​ប្រកួត​ចំនួន​ ២៣ ​ប្រ​ភេទ​ ដែល​មាន​អត្ត​ពលិក​ចូល​រួម​ចំនួន​ ៤៥០០ នាក់​មក​ពី ​៤១ ប្រទេស​ក្នុង​ទ្វីប​អា​ស៊ី​៕



© រក្សាសិទ្ធិដោយ thmeythmey.com