ខ្មែរ​ក្រហម
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ដើម​បណ្តឹងរដ្ឋប្បវេណី៖ បើ​គ្មាន​យុត្តិធម៌ សន្តិភាព​ក៏​មិន​ស្ថិតស្ថេរ
20, Oct 2014 , 1:56 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​អន្តរជាតិ​សិទ្ធិមនុស្ស(La Fédération Internationales des Droits de l'Homme)បាន​ផលិត​ភាពយន្ត​ឯកសារ​មួយ​ទាក់ទង​នឹង​ជីវិត​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង (០០២) កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម។ សវនាការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ខៀវ​សំផន និង​នួន ជា បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៧សីហា ឆ្នាំ២០១៤។



ក្នុង​ក្របខណ្ឌ​នៃ​ការរង់ចាំ​យុត្តិធម៌ និង​ការ​ចង់ដឹង​អំពី​មួល​ហេតុដែល​សាច់​ញា​ត្តិ​របស់ខ្លួន​ត្រូវ​ទាហាន​ខ្មែរក្រហម​សម្លាប់​នោះ ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​បាន​រួច​ផុតពី​ការកាប់សម្លាប់ ហើយ​បាន​ចាក​ចេញទៅ​រស់នៅ​ប្រទេស​បារាំង បាន​ចូលរួម​ធ្វើ​ជាដើម​បណ្តឹងរដ្ឋប្បវេណី ដែល​អនុញ្ញាតិ​ដោយ​ប្រព័ន្ធតុលាការ​ខ្មែរក្រហម។

ខាងក្រោម​នេះ គឺជា​វីដេអូ​ឯកសារ​របស់ FIDH ដែល​បង្ហាញ​អំពី​ដំណើរ​ចូលរួម​ក្នុង​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន និង នួន ជា។

សំគាល់៖ មាន​ចំណងជើង​ជា​ភាសា​ខ្មែរ ដោយ​លោកអ្នក​គ្រាន់តែ​ចុចចំនុច Setting នៅ​ផ្នែក​ខាងក្រោម​វីដេអូ ហើយ​ជ្រើស​រើសយក subtitleជា​ភាសា ខ្មែរ។








© រក្សាសិទ្ធិដោយ thmeythmey.com