កីឡាជាតិ
ជាតិ
ក្រុម​យុវជន​បាល់ទាត់​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ JENESYS នៅ​ប្រទេស​ជប៉ុន
20, Oct 2014 , 4:42 pm        
រូបភាព
រូបថត ហ្វេសប៊ុក លោក អៀង សាក់នីដា
រូបថត ហ្វេសប៊ុក លោក អៀង សាក់នីដា
ដោយ: រួបរួម
ក្រុម​កីឡា​បាល់ទាត់យុវជន​កម្ពុជាដែល​ប្រមូលផ្តុំ​ដោយ​កីឡាករ​មក​ពី​ក្លិប​នានា ចេញ​ទៅ​ចូល​រួម​ក្នុងកម្មវិធី JENESYS (Japan-East Asia Network of Exchange for Students and Youths) ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ ។ កម្មវិធី​ផ្លាស់ប្តូរវប្បធម៌​ JENESYS នេះ ត្រូវបានរៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧ មក ក្រោម​ការរៀបចំ​របស់​មជ្ឈមណ្ឌល​សហប្រតិប​ត្តិការអន្តរជាតិជប៉ុន (JICE)។​



ក្រុម​បាល់​ទាត់​យុវ​ជន​កម្ពុ​ជា នឹ​ងចូ​ល​រួមក្នុងកម្មវិធី Soccer Youth Exchange Program ដោយមានលោក អៀង សាក់នីដា ជាប្រធាន​ប្រតិភូ និងលោក ឈូក​ ពិសិដ្ឋ ជា​ជំនួយការ។ កីឡាករ​ដែល​ចូល​រួមក្នុងក​ម្មវិធីនេះ រួមមា​ន ទិត្យ ឌីណា, ឆេង ម៉េង, សារ៉េត គ្រីយ៉ា, លី មីហ្សាន, វ៉ា បុត្រ​ទ្រ័រ, អ៊ុំ សេ​រដ្ឋ, សាយ វិសា​ល, សារី ម៉ាត់​ណូរ៉ូទីន, នួន ផា​និត, ហែម ស​ម័យ, ជា សំណាង, អ៊ូ លីហ័ង និងអោក ច័ន្ទ​សេរីវង្ស។

ក្រៅពី​កម្ពុជា ប្រទេស​ផ្សេងទៀត​ដែល​ត្រូវ​ចូល​រួម​ក្នុងកម្មវិធី JENESYS រួមមាន ម៉ុ​ងហ្គោលី ចិន ​ឥណ្ឌា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ថៃ ប្រ៊ុយ​ណេ ម៉ាឡេស៊ី សិង្ហបុរី ​ឥណ្ឌូ​នេស៊ី ទីម័រខា​ងកើត​ អូស្ត្រា​លី និង​នូវែល​សេឡង់៕





© រក្សាសិទ្ធិដោយ thmeythmey.com