ជាតិ
ពីនេះ ពីនោះ
តើ​ចរិតលក្ខណៈ​បុគ្គល​ក្នុង​ទំនាស់​មាន​អត្ថន័យ​ដូចម្តេច?
29, May 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ចរិតលក្ខណៈ​បុគ្គល​ក្នុង​ទំនាស់​មាន៥ចំណុច៖



ទី១ ចរិត​គេចវេស៖ បដិសេធ​មិន​ធ្វើការ​សន្ទនា ឬ​គិតថា​ទំនាស់​នោះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង តែ​គ្រោះថ្នាក់​អាច​កើត​មានបាន គឺ​វា​ទុក​ឲ្យ​បញ្ហា​រីក​ធំ​ទៅដោយ​មិនមាន​ការទប់ស្កាត់។ (ចាញ់-ចាញ់)

ទី២ ចរិត​យល់ព្រម៖ គោល​គំនិត​នៅក្នុង​វិធីសាស្ត្រ​នេះ​គឺ​រក​សន្តិភាព​ឲ្យ​បាន​ទោះបីជា​ខាតបង់​ប៉ុន្មាន​ក៍ដោយ។ (ឈ្នះ-ចាញ់)

ទី៣ ចរិត​ត្រួតត្រា៖
នៅក្នុង​គំ​និង​គិតថា​ទំនាស់ និង​បញ្ហា​ចោទផ្សេងៗ គឺជា​ការប្រកួតប្រជែង​គ្នា​ដែល​ត្រូវមាន​ឈ្នះ​មាន​ចាញ់(ឈ្នះ-ចាញ់)

ទី៤ ចរិត​សម្រុះសម្រួល៖
ម្នាក់ៗប្រុងប្រយ័ត្ន ប៉ុន្តែ​បើកចំហរ​ចិត្ត ត្រូវបាន​ចំណេញ​ខ្លះ និង​ខាត​ខ្លះ ប៉ុន្តែ​វិធី​នេះ​ច្រើនតែ​ផ្តល់នូវ​ដំណោះស្រាយ​រយៈពេល​ខ្លី។ (ពាក់កណ្តាល​ឈ្នះ-ពាក់កណ្តាល​ចាញ់)

ទី៥ ចរិត​ដោះស្រាយ៖
ស្វែងរក​វិធីឈ្នះៗ វិធីសាស្ត្រ​នេះ​ផ្តល់​ភាពស្មើគ្នា​ចំពោះ​ទំនាក់ទំនង ចំពោះ​ភាគី​ម្ខាង​ទៀត និង​ចំពោះ​លទ្ធផល​ដែល​ទាំងសងខាង​មានការ​ពេញចិត្ត។ (ឈ្នះ-ឈ្នះ)៕




© រក្សាសិទ្ធិដោយ thmeythmey.com