ជាតិ
អត្ថបទពាណិជ្ជកម្ម
ចុះ​ដល់ ៣០% និង​ចាប់យក​រង្វាន់​ពី​ហាង​អាយ​ស្ព​ត សម្រាប់​ការលក់​ចុងឆ្នាំ
12, Dec 2014 , 9:32 am        
រូបភាព
ដោយ: ថ្មីៗ

រដូវ​កាល​បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំថ្មី​នឹង​មកដល់​ក្នុងពេលឆាប់ៗនេះ។ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​ដ៏​ពិសេស​ទាំងនេះ ហាង​អាយ​ស្ព​ត​កម្ពុជា (ISport Cambodia Shop) មានកម្ម​វិធី​លក់​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ ចាប់ពី​ថ្ងៃនេះ​តទៅ។

 - ការបញ្ចុះ​តម្លៃ​គឺមាន​ចាប់ពី ៥% រហូតដល់ ៣០% អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញនីមួយៗ  (រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ)។ ឧទាហរណ៍៖ ឈុត​ខោអាវ​ធម្មតា​ចុះថ្លៃ ១០% (ពី 4.5$ទៅ  4.05$) និង​ខោអាវ​នឹង​សម្ភារ​កីឡា​ខ្លះ​ចុះ​រហូតដល់ ៣០%។
- ទិញ​ជា​ក្រុម​ចុះថ្លៃ ១៥% (សម្រាប់​ការទិញ​ចាប់ពី 5ឈុត​ឡើង)      
- មានកម្ម​វិធី​ចាប់​រង្វាន់ (ជាង២០មុខ) បើ​ទិញ​ចាប់ពី 8$ ឡើងទៅ។ ចាប់​ភ្លាម ឈ្នះ​ភ្លាម។
   
ការលក់​បញ្ចុះតម្លៃ​ពិសេស​នេះ​គឺមាន​ត្រឹមតែ​ជិត​រយៈពេល ១ ខែ​ចាប់ពី​ចុង​សប្តាហ៍​នេះ​រហូតដល់​ចុងឆ្នាំ 2014។ក្រៅពីនេះ​ហាង​អាយ​ស្ព​ត​មាន​លក់ទំនិញ និង​បំរើ​សេវាកម្ម​ដូចជា៖ បោះ​ដុំ (ផ្នែក​បាល់ទាត់) និង លក់រាយ​ឈុត​ខោអាវ និង សំភារ​កីឡា​គ្រប់​ប្រភេទ បោះពុម្ព ប៉ាក់ ឈ្មោះ លេខ ទទួល​កាត់ដេរ​ខោអាវ​កីឡា​ក្រុម កម្មង់​ទំនិញ​កីឡា​ពី​ចិន​ខា្ន​ត​ធំ តំលៃ​សមរម្យ និង អាចបង្កើត ឬ ឆ្នៃ​ម៉ូត​ដោយ​ខ្លួនឯង។

សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ ចំពោះ​សម្ភារ​កីឡា​ដែលមាន​តម្លៃ​សមរម្យ ជាពិសេស​សម្លៀកបំពាក់​កីឡាបាល់ទាត់​របស់​ក្រុមល្បីៗ នៅ​ទ្វីបអឺរ៉ុប អាស៊ី សូម​មកកាន់​ហាង​លក់​សម្ភារ​កីឡា អាយ​ស្ព​ត​កម្ពុជា (ISport Cambodia Shop) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៤២៨AEo ផ្លូវ​ម៉ៅ​សេទុង (ជិត​ស្ដុ​ប​កោសដូង) ម៉ុង​ឌី​យ៉ា​ល់ ឬ ទាក់ទង​តាម​ទូរស័ព្ទ​លេខ 010-522-543/099-353-122 ឬ Like និង​ស្វែងរក​ព័ត៌មាន​បន្ថែម​លើ​គេហទំព័រ www.facebook.com/isport168

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com