ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​រយៈពេល ១១ ខែ​មាន​ជាង ១៦ ពាន់​លាន​ដុល្លារ
10, Dec 2014 , 8:00 pm        
រូបភាព
ដោយ:
ក្នុង​រយៈពេល ១១ ខែ ឆ្នាំ២០១៤ នេះ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ មាន​ទំហំ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ១៦,៦១ ពាន់​លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ១៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ ក៏បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ១១ ខែ​នេះ កម្ពុជា​បានធ្វើការ​នាំចេញ​ទំនិញ​គិត​ជា​ទឹកប្រាក់​ចំនួន ៧,០៥ ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ចំនួន​ប្រមាណ​ជា ៩,៥៦ ពាន់​លាន​ដុល្លារ។ បើតាម​ទិន្នន័យ​នេះ កម្ពុជា​នៅមាន​បញ្ហា​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ប្រហែល ២,៥១ ពាន់​លាន​ដុល្លារ។

ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង នៅតែ​ជា​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា សម្រាប់ធ្វើ​ការនាំចេញ​ដែល​តំណាង​ឲ្យ ៨០ ភាគរយ​នៃ​ការនាំចេញ​សរុប។ ចំណែកឯ​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់​កម្ពុជា​រួមមាន អាមេរិក បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com