ជាតិ
ទិវា​គ្មាន​ថ្នាំ​កសិកម្ម​ឆ្នាំនេះ​ធ្វើ​នៅ​ទី​រួម​ខេត្តក្រចេះ
11, Dec 2014 , 9:31 am        
រូបភាព
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា បាន​សហការគ្នា​រៀបចំ​ទិវា​គ្មាន​ថ្នាំ​កសិកម្ម ដែល​ឆ្នាំ២០១៤នេះ រៀបចំ​ធ្វើ​នៅ​ទី​រួម​ខេត្តក្រចេះ។



យុទ្ធនាការ ទិវា​គ្មាន​ថ្នាំ​កសិកម្ម​នៅ​ឆ្នាំនេះ ក្រោម​ប្រធានបទ «រួមគ្នា​កាត់បន្ថយ​ផលប៉ះពាល់​ថ្នាំ​កសិកម្ម​ដើម្បី​ធានាបាន​នូវ​សុខុមាលភាព និង​សុវត្ថិភាព​ស្បៀង»។ អ្នកចូលរួម​ប្រមាណ៥០០នាក់ ដែលជា​តំណាង​កសិករ សហគមន៍​រង​ផលប៉ះពាល់​ពី​ថ្នាំ​កសិកម្ម អាជីវក​រទិញ-លក់​ថ្នាំ​កសិកម្ម មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត សិស្ស និស្សិត សាស្ត្រ​ចា​រ្យ ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​សង្គម​ស៊ីវិល បាន​សរសេរថា ទិវា​គ្មាន​ថ្នាំ​កសិកម្ម ដែល​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​នេះ ក្នុង​គោលបំណង ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​លុបបំបាត់​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​គ្រោះថ្នាក់ និង​មួយទៀត ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ ជាពិសេស​ស្ត្រី ឲ្យ​ប្រើប្រាស់​វិធានការ​ចម្រុះ​គ្រប់គ្រង​ដំណាំ​នៅក្នុង​សហគមន៍។

គួររំលឹកថា ស្ថាប័ន​ដែល​សហការ​រៀប​ចំ​ទិវា​គ្មាន​ថ្នាំ​កសិកម្ម មាន​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGOF) បណ្តាញ NDF-C អង្គការ Kambuchea’s Women Welfare Action  (KWWA) អង្គការ​អុក​ស្វា​ម (OXfam) និង​សាលា​ខេត្តក្រចេះ។ កាលពី​ឆ្នាំទៅ ទិវា​នេះ ប្រារព្ធ​ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ៕




© រក្សាសិទ្ធិដោយ thmeythmey.com