កីឡាជាតិ
ជាតិ
បង្កើត​ពានរង្វាន់​បាល់ទាត់​សម្រាប់​កុមារ​អបអរ​បុណ្យ​សិទ្ធិធមនុស្ស​ម្សិលមិញ
11, Dec 2014 , 10:01 am        
រូបភាព
ដោយ:
សាលារៀន CIA First International បានរៀបចំ​ការប្រកួត បាល់ទាត់​ដណ្ដើម​ពានរង្វាន់ CIA FIRST International Schoolដើម្បី​អបអរ​ថ្ងៃបុណ្យ​សិទ្ធិមនុស្ស​ដែល​ការប្រកួត​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញ​នៅ​ទីលាន​ស្មៅ​សិប្ប​និមិត្ត Imperia ដោយមាន​កីឡាករ-កីឡា​រិ​នី​មកពី​សាលា​ឯកជន​អន្តរជាតិ  និង​អង្គការក្រៅរដ្ឋាភិបាល​នានា ចំនួន១៣ក្រុម​ចូលរួម ។



ព្រឹត្តិការណ៍​សម្រាប់​យុវជន​ថ្នាល​នេះ​បាន​ចែកចេញជា៥ ប្រភេទ​មាន U17, U14, U12, U10 និង​ក្រុម​កុមារី ។ សម្រាប់​សាលា និង​អង្គ​ការដែល​បាន​ចូល​រួមមាន CIA FIRST International School-Modern International School,- SS Civil Aviation FC- Phnom Penh Crown Community,- PSE,- Zaman International School- World International School-, Daystar International School,- French School- GFA Soriya, New Hope For Cambodia Children- Save Children of Asia Organization, and RSISA ។

ការប្រកួត​លើ​ទីលាន​តូច​នេះ​មាន​រយៈពេល១០នាទី ២ ដង ហើយ​លេងម្ខាងៗមាន​ចំនួន ៦នាក់ ។នេះ​ជាការ​ប្រកួត​មួយ​ដែល​ធ្វើឡើង​ឲ្យ​កុមារ​នៃ​សាលា​ដែល​ចូលរួមបាន​ស្គាល់គ្នា​និង​និយាយប្រាប់​គ្នា​ទៅវិញទៅមក​ពី​វប្បធម៌​នៃ​ប្រទេស​របស់ខ្លួន ។កីឡាករ-កីឡាការិនី​ដែល​ចូល​រួមមាន​ចម្រុះ​ជាតិ​សាសន៍​តែម្ដង​ព្រោះ​សុទ្ធតែជា​សិស្ស​មកពី​សាលា​ឯកជន​អន្តរជាតិ ។

ជា​លទ្ធផល​ចំណាត់ថ្នាក់ U-10 លេខ ១ សាលា CIA, លេខ ២សាលា​Golden Gata ហើយ U1-12 ក្រុម​លេខ ១បាន​ទៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ លេខ ២សហគមន៍​ភ្នំពេញ​ក្រោ​ន ។ U-14 សាលា Zaman បាន​ចំណាត់ថ្នាក់​លេខ ១ និង​អង្គការ​ភាព​ញញឹម​នៃ​កុមារ​បាន​លេខ ២ ។ U-17 លេខ ១ សាលា Pegasus និង លេខ ២ សាលា PS ។ ចំណែក​ក្រុម​នារី​ដែល​មានតែ ២ ក្រុម​នោះ​មិន​ចាត់​ចំណាត់ថ្នាក់​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com