ជាតិ
លោក កឹម សុខា៖ លោក សុវ៉េត លះបង់ពេលផ្ទាល់ខ្លួនដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស
× នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងអនុប្រធាន គណបក្សសង្គ្រោះជាតិ បានសរសេរលិខិតចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងសាច់ញាតិ នៃសព លោក ចាន់សុវ៉េត ។
នៅក្នុងលិខិតរបស់លោក កឹម សុខា បានសរសេរថា លោក ចាន់ សុវ៉េត បានខិតខំប្រឹងប្រែង និងធ្វើពលិកម្មយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុការគោរព និងការការពារសិទ្ធ មនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជិត ២០ឆ្នាំ ក្នុងដំណើរការលទ្ធិប្រជា ធិបតេយ្យនៅប្រទេសកម្ពុជា ដែលទើបតែរួចផុតពីការឈឺចាប់ ទុក្ខវេទនា ដោយសារសង្គ្រាម ផ្ទៃក្នុង និងការឈ្លានពានរបស់បរទេស។
លោកសង្កត់ធ្ងន់ថា៖«លោក ចាន់ សុវ៉េត បានលះបង់ពេលវេលាច្រើនបំផុតនៅជាមួយក្រុមគ្រួសារ ដោយបានយកពេលវេលានោះមកបំរើដល់បុព្វហេតុការពារសិទ្ធិមនុស្ស និងជួយជន រងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្សក្នុងការស្វែងរកយុត្តិធម៌»។
នៅរសៀលថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ លោក ចាន់ សុវ៉េត ជាអនុប្រធានអង្គភាព ស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក (ADHOC) បានទទួលមរណៈភាព ដោយសារ ជំងឺគាំងបេះដូង៕
© រក្សាសិទ្ធិដោយ thmeythmey.com