ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ថាបត្យករ​លោក តាំង សុចិត្រ​វិទូ គ្រោង​កសាង​សារមន្ទី​ភូមិ​តិរច្ឆាន
11, Dec 2014 , 3:12 pm        
រូបភាព
ភ្នំពេញ៖ លោក​រ៉េស៊ីដង់ បា​ដេ​ស ជនជាតិ​បារាំង ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​សម្លាប់ នៅក្នុង​ភូមិ​ក្រាំង​លាវ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ ក្នុងខណៈ​ពេលដែល​រូបលោក​បាន​ចុះ​ផ្ទាល់​ទៅ​ទារពន្ធ​ដារ​ដោយ​បង្ខំ​ពី​ប្រជារាស្ត្រ​ខ្មែរ​កាលពី​សម័យ​អាណានិគម​និ​យ​មបារាំង។



លោក តាំង សុចិត្រ​វិទូ ដែលជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា គ្រោង​ដាក់ឈ្មោះ​សារមន្ទី​នោះ​ថា៖«សារមន្ទី​ប្រវត្តិសាស្ត្រ​ភូមិ​ក្រាំង​លាវ»។ គោលបំណង គឺ​ទី១ទុកជា​ភស្តុតាង​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​មិន​បានដឹង​ពី​ព្រឹត្តិការណ៍​នៅ​សម័យ​នោះ និង ទី២ គឺ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អោយ​ស្វែងយល់​ពី​ព្រឹត្តិការណ៍​ប្រ​វ​តិ្ត​សាស្ត្រ​ភូមិ​តិរច្ឆាន​នេះ។ លោក ស៊ន សំណាង ដែលជា​ប្រវត្តិវិទូ​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ។ តើ​គម្រោង​រម្លឹក​អនុស្សាវរីយ៍​ជូរចត់​ឡើងវិញ​ជាមួយ​ប្រទេស​បារាំង​យ៉ាង​ដូច្នេះ អាចធ្វើអោយ​បារាំង​អន់ចិត្ត​ឬទេ?

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយនឹង លោក តាំង សុចិត្រ​វិទូ ស្ថាបត្យករ និង លោក​សាស្ត្រាចារ្យ ស៊ន សំណាង​បណ្ឌិត​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​ជា​អតីត​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា៕
សំឡេង












© រក្សាសិទ្ធិដោយ thmeythmey.com