ជាតិ
ពីនេះ ពីនោះ
ក្តី​ស្រមៃ​ខុស​របស់​មន្ត្រីរាជការ​វ័យ​ក្មេង​មួយចំនួន!
22, May 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុងខណៈ​ពេលដែល​យុវជន​មួយចំនួន ក្រោយពី​បញ្ចប់​ការសិក្សា ស្វះ​ស្វែងរក​ការងារ​ធ្វើ​នៅតាម​ក្រុមហ៊ុន​ឯកជន នៅតាម​អង្គការ ឬ​ខិតខំ​បង្កើត​អាជីវកម្ម​ខ្លួនឯង​នោះ យុវជន​ខ្លះទៀត សម្លឹងមើល​ឱកាស​ការងារ​នៅតាម​ក្រសួង​នានា​របស់​រដ្ឋ។ មូលហេតុ​ដែល​គេ​ចាប់អារម្មណ៍​ប៉ុស្តិ៍​របស់​រដ្ឋ ពីព្រោះ ការងារ​រដ្ឋ គឺជា​ការងារ​មានអំណាច អាច​រកប្រាក់​បាន និង​មាន​កិត្តិយស។



នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន​ណាត មន្ត្រី មានន័យថា គឺ​អ្នក​មានគំនិត ចំណេះដឹង​រាក់​ជ្រៅ អ្នក​ប្រឹក្សា​ផែនដី អ្នក​ដែលមាន​ស័ក្តិយស។ល។ មន្ត្រីរាជការ គឺជា​មន្ត្រី​ដែល​ធ្វើការ​បម្រើ​រាស្ត្រ និង រាជា។

បើ​យោងតាម​ការពន្យល់​នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន​ណាត ខាងលើ ក្លាយជា​មន្ត្រី​មាន​កិត្តិយស គឺជា​គំនិត​ត្រឹមត្រូវ​ខ្លះ ប៉ុន្តែ​អោយ​ថា ការងារ​រដ្ឋ​ជា​ការងារ​មានអំណាច និង​មាន​ប្រាក់ គឺជា​គំនិត​ខុស​តែម្តង។ មន្ត្រី គឺជា​អ្នកមានចំណេះដឹង​ជ្រៅជ្រះ និង​ជា​បម្រើ​រាស្ត្រ និង​រាជា។ និយាយ​អោយ​សាមញ្ញ មានន័យថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​រាស្ត្រ​ទេ តែ​ជា«ខ្ញុំបម្រើ​រាស្ត្រ» និង​រាជា។

លោក Jose Mujica អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ ធ្លាប់បាន​និយាយថា ប្រសិនបើ​លោកអ្នក​ជា​អ្នក​ល្មោភ​លុយកាក់ សូមអ្នក​កុំ​ធ្វើជា​អ្នកនយោបាយ ឬ​មន្ត្រីរាជការ សូមអ្នក​ធ្វើជា​ជំនួញ​ទៅវិញ​ចុះ។

នៅក្នុង​ប្រទេស​កម្ពុជា អ្នកនយោបាយ​ខ្លះ មានគំនិត​ធ្វើ​នយោបាយ​ដើម្បី​ជា​ជំនួញ ឬ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ធ្វើ​ជំនួញ​នយោបាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com