ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា នៅក្រៅ​ឃុំ​ឡើយ
12, Dec 2014 , 10:37 am        
រូបភាព
ចៅក្រម​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១២ ខែធ្នូ នេះ បានសម្រេច​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ដែលជា​សកម្មជន​ម្នាក់​របស់​បក្ស។ ការបិទផ្លូវ​តវ៉ា​រប​ស់​សាលាឧទ្ធរណ៍ ដោយ​សំអាងថា សំណុំ​រឿងនេះ ត្រូវបាន​តុលាការ​ជាន់​ទាប​កំពុង​ត្រៀមខ្លួន​ធ្វើការ​ជំនុំជម្រះ។



លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​អំពើហិង្សា​ក្នុង​ចលនា​បាតុកម្ម​មួយ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី១៥ ខែកក្កដា កន្លងមក។ លោក ជួង ជូ​ងី មេធាវី​លោក មា​ជ សុវណ្ណារ៉ា បាន​អះអាងថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ដើម្បី​ដាក់ពាក្យ​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​នា​រយៈពេល២សប្តាហ៍​ទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com