ជាតិ
នយោបាយជាតិ
លោកមាជ សុវណ្ណារ៉ា ថាលោកហ៊ុនសែនគុំគួនរូបលោក
× លោក មាជ សុវណ្ណារ៉ា សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍នៅចំពោះមុខអ្នកការសែត នៅក្នុងសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១២ធ្នូនេះថា ការចាប់ឃុំខ្លួនរូបលោកនេះ គឺដោយសារលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានការគុំគួនជាមួយរូបលោក។ លោកបានអះអាងថា ការគុំគួននេះគឺជារឿងនយោបាយ ដោយសារកាលពីថ្ងៃទី២២កក្កដា កន្លងមកលោក ហ៊ុន សែន បានគំរាមកំហែងចាប់រូបលោកម្នាក់ទៀត។
ស្ដាប់សំឡេង៖
លោក មាជ សុវណ្ណារ៉ា សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ នៅពន្ធនាគារ ម១ នៅព្រៃស ពាក់ព័ន្ធនឹងអំពើហិង្សាដែលបានកើតឡើងនៅស្ពាននាគក្បែរវត្តភ្នំ។
ចៅក្រមស៊ើបសួរលោក កែវ មុន្នី បានសម្រេចចោទប្រកាន់លោក មាជ សុវណ្ណារ៉ា តាមមាត្រា២៨ និង ២១៨ ៤៩៥ ពីបទចេតនាហិង្សាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម ដោយកំណត់ទោសជាប់ពន្ធធនាគារដល់៣០ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com