ជាតិ
ស្លាប់៩នាក់របួស១៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញ
× មនុស្សចំនួន៩នាក់បានស្លាប់ និង១៤នាក់របួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១១លើកនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៤ ។ នេះបើយោងតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំង១១លើកនោះ បានបណ្តាលឲ្យខូចខាតយានយន្តចំនួន១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច០៥គ្រឿង និងយានយន្តផ្សេងទៀត១គ្រឿង។
មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរហួសល្បឿនចំនួន០៤លើក មិនគោរពសិទ្ធិ០១លើក មិនប្រកាន់ស្តាំ០១លើក បត់គ្រោះថ្នាក់០២លើក និងស្រវឹង០២លើក និងកត្តាយនយន្ត០១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន១៤នាក់។
ដោយឡែកយានយន្តដែលទទួលរងការផាកពិន័យនៅអង្គភាពមានចំនួន៥៧៩គ្រឿង រួមមានរថយន្តទេសចរណ៍គ្រួសារ៥៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចចំនួន២២៨គ្រឿង រថយន្តដឹកទំនិញធុនតូច៧២គ្រឿង និងរថយន្តដឹកទំនិញធុនធំ២២៣គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com