ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំងនឹង​រៀបចំ​ពិធី​អបអរ​ដែល​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ជិត​បាន១លាន Like
14, Dec 2014 , 7:30 pm        
រូបភាព
ដោយ: រួបរួម
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន និង​ពិធី​អបអរ​មួយនា​រសៀល​ថ្ងៃ​អង្គារ ទី១៦ ខែធ្នូ ខណៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Sam Rainsy) មានការ​ចុច Like ជិត​មួយ​លាន។ នាឱកាស​នោះ ប្រធាន​បក្សប្រឆាំង នឹងធ្វើ​ការបកស្រាយ​អំពី​អត្ថន័យ និង​សារសំខាន់​នៃ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ផងដែរ។



តាមរយៈ​សារ​មួយ​ចុះ​ថ្ងៃទី១២ ខែធ្នូ លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​នឹង​អញ្ជើញ​អ្នក​ចុច Like លំដាប់​ទីមួយ​លាន ព្រមទាំង​អ្នកគាំទ្រ​មួយចំនួនទៀត​ទៅកាន់​ទី​ស្នាក់ការ​គណបក្ស​ដើម្បី​ឲ្យ​ឃើញ​ផ្ទាល់​អំពី​របៀប​រៀបចំ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់លោក។

បើ​អ្នក​ចុច Like លំដាប់​ទីមួយ​លាន ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តើ​នឹងមាន​អ្វី​កើតឡើង?


© រក្សាសិទ្ធិដោយ thmeythmey.com