ជាតិ
សិក្ខាសាលាស្តីពី«ជំនាញនៃភាពអ្នកដឹកនាំដើម្បីជំរុញទឹកចិត្ត-បទពិសោធន៍នៃការជួយសង្គ្រោះ»
× ក្រសួងពាណិជ្ជកម្មនឹងរៀបចំសិក្ខាសាលាជាសេរ៊ី ស្តីពី«ជំនាញនៃភាពអ្នកដឹកនាំដើម្បីជំរុញទឹកចិត្ត-បទពិសោធន៍នៃការជួយសង្គ្រោះ»។ សិក្ខាសាលានេះនឹងរៀបចំធ្វើ នៅព្រឹកថ្ងៃទី១៨ខែធ្នូខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការចូលរួមដោយសេរី។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹងធ្វើបទបង្ហាញអំពី ជំនាញនៃភាពជាអ្នកដឹកនាំ និងបំនិនជីវិតដែលជួយបង្កើនសក្តានុពលភាព ដោយផ្តោតលើវិន័យនិងទស្សនៈអាជីព និងជីវិតឯកជនដែលនាំទៅកាន់ការរីកចម្រើន។ ដោយឡែក លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកម្ពុជា CCF នឹងធ្វើបទបង្ហាញអំពី ជំនាញនៃភាពអ្នកដឹកនាំដើម្បីជំរុញទឹកចិត្ត-បទពិសោធន៍នៃការជួយសង្គ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com