ជាតិ
មនុស្ស ២៣នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន នៅក្នុងពិធីបុណ្យសមុទ្រនៅកោះកុង រូបថត៖ វេបសាយអគ្គស្នងការនគរបាលជាតិ
× ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅក្នុងរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យសមុទ្រ ដែលប្រារព្ធឡើងក្នុងខេត្តកោះកុង។ ជនល្មើសទាំងនោះ ត្រូវបានមេក្លោងដឹកមកពីភ្នំពេញ ទៅធ្វើសកម្មភាពលួច ឆក់ ក្នុងពិធីបុណ្យសមុទ្រ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន ដូចជា ជញ្ជៀន ក្រវិល ទូរស័ព្ទ កាបូប និងលុយ។
ទាក់ទិននឹងការរក្សាសនិ្តសុខក្នុងពិធីបុណ្យនេះដែរ លោក សំឃិត វៀន ស្នងការនគបាលខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលក្រសួង មហាផ្ទៃ នគរបាលខេត្តកោះកុង និងកម្លាំងអាវុធហត្ថ សរុបជាង ១ពាន់នាក់ បានដាក់ពង្រាយតាមគោលដៅសំខាន់ៗនៃពិធីបុណ្យ។
លោកបន្ថែមថា៖«អំឡុងបុណ្យសមុទ្រមិនមានករណីអសន្តិសុខធ្ងន់ធ្ងរទេ មានតែករណី កាក់ខ្សែក លួច ឆក់ តែប៉ុណ្ណោះ»។
បើតាមស្នងការ គិតចាប់ពីថ្ងៃទី៩ រហូតដល់ទី១៤ សមត្ថកិច្ចបានត្រៀម និងសហការរក្សាសន្តិសុខបានល្អ ដោយបង្ក្រាបជនសង្ស័យសរុបចំនួន ២៣នាក់។ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យឡើងតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com