កីឡាជាតិ
ជាតិ
វគ្គ Play Off លី​ក​កំពូល ចាប់ផ្ដើម​ថ្ងៃនេះ ដោយ​អវត្តមាន​ក្រុមព្រះ​សីហនុ
15, Dec 2014 , 10:25 am        
រូបភាព
ក្រុម Albirex Niigata
ក្រុម Albirex Niigata
ដោយ:
កម្មវិធី​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ (Play Off) ស្វែងរក​ក្រុម​ទៅ​បង្គ្រប់​នៅ​លី​ក​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ ២០១៥ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១៥ ធ្នូ នេះហើយ​ដែល​រៀបចំឡើង​នៅ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី។



តាម​គម្រោង​នៅ​វគ្គ Play Off នេះ​តម្រូវឱ្យមាន​ក្រុម​ចូលរួម​ចំនួន ៤ រួមមាន​គីរីវង់​សុខ​សែន​ជ័យ (លេខ ១១ ឆ្នាំ​ចាស់), Albirex Niigata PP (លេខ ១២ ឆ្នាំ​ចាស់) ខេត្ត​ព្រះសីហនុ (លេខ ១ ក្របខណ្ឌ​ក២) និង​ក្រុម​ស៊ីម៉ាក់ (លេខ ២ ក្របខ័ណ្ឌ​ក១ឆ្នាំ ២០១៤)។ ប៉ុន្ដែ​ឥឡូវនេះ​សល់​ក្រុម​ចូលរួម​ចំនួន ៣ តែប៉ុណ្ណោះ ដោយ​ក្រុម​ព្រះសីហនុ មិនបាន​ដាក់ពាក្យ​ប្រកួត ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

ការប្រកួត​ធ្វើឡើង​ចំនួន ៣ ថ្ងៃ​ដោយ​ប្រកួត​បើកឆាក ថ្ងៃនេះ ក្រុម Albirex Niigata PP ត្រូវ​ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង ៣ រសៀល ហើយ​ប្រកួត​ទី២ ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ លើ​ទីលាន​ជាមួយគ្នានេះដែរ ដោយ​ក្រុម Albirex Niigata PP ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់ និង ប្រកួត​ទី៣ ធ្វើឡើង​នៅ​ថ្ងៃទី ១៩ ខែ ធ្នូ រវាង​ក្រុម​ស៊ីម៉ាក់ ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ។

ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន ២ ក្រុម​នឹងមាន​កៅអី​ឡើងទៅ​លេង​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ឆ្នាំ ២០១៥ ដែល​ទំនង​នឹង​ចាប់ផ្ដើម​នៅ​ខែ មីនា ឆ្នាំ ២០១៥ ខាងមុខ៕





© រក្សាសិទ្ធិដោយ thmeythmey.com