ជាតិ
សិល្បះ
ការសម្តែងស្រមោលដៃរបស់បេក្ខជន សរ សុផល ផ្តល់ក្តីរំភើបដល់លោក ព្រាប សុវត្ថិ
× លោក សរ សុផល បេក្ខជននៅក្នុងរាជធានីភ្នំពេញ បានបញ្ចេញសមត្ថភាពសម្តែងស្រមោលដៃក្នុងកម្មវិធី Cambodia’s Got Talent របស់ទូរទស្សន៍ហង្សមាស ហើយទទួលបានការចុចប៊ូតុងពណ៌មានពីសំណាក់តារាចម្រៀង ព្រាប សុវត្ថិ ដែលជាចៅក្រម (Judge) ម្នាក់ក្នុងចំណោមបីនាក់។
បុរសដែលជាកូនទី៧ក្នុងគ្រួសារដែលមានកូន៨នាក់រូបនេះ បានយកស្រមោលដៃរបស់ខ្លួនធ្វើជាកាយវិការក្នុងបទចម្រៀងមួយ។ ស្រមោលដៃនោះ លេចចេញដូចជាមនុស្សម្នាក់កំពុងស្រែកច្រៀង និងមានលេចចេញនូវរូបរាងសត្វជាច្រើនប្រភេទផងដែរ។
លោក សរ សុផល ជាសិល្បករម្នាក់ដែលបញ្ចប់ការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ និងបម្រើការជាអ្នកសម្តែង និងហាត់រៀនបន្ថែមនៅសមាគមសិល្បៈសុវណ្ណភូមិ ផ្នែកល្ខោនស្បែកធំ និងស្បែកតូច ហើយពេលទំនេរ គឺជួយមើលការខុសត្រូវហាងកាត់ដេរ និងជួយលក់កាហ្វេ បងប្រុសបងស្រីរបស់ខ្លួន។
លោក ព្រាប សុវត្ថិ ដែលបានចុចប៊ូតុងពណ៌មានដើម្បីឲ្យ សរ សុផល ឈានទៅកាន់វគ្គ Live Show ដោយមិនចាំបាច់ធ្វើការប្រកួតជម្រុះនោះ បានលើកឡើងថា ការសម្តែងនេះ បានធ្វើឲ្យលោកស្ថិតក្នុងភាពស្រមើស្រមៃ និងអារម្មណ៍ស្លុងទៅតាមរូបភាព។ លោកថា វាជារឿងដ៏អស្ចារ្យដែលខ្មែរអាចធ្វើបាន ដោយការប្រើតែម្រាម៥ ម្រាម១០ របស់បេក្ខជន បានធ្វើការផ្លាស់ប្តូរអារម្មណ៍មនុស្ស៕
ទស្សនាវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com