ជាតិ
ក្រុមហ៊ុន​GEអាមេរិក សហការ​ជាមួយ EDC លើ​សេវា​ថែទាំ​ខ្សែ​អគ្គិសនី
15, Dec 2014 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​GE របស់​អាមេរិក និង​សហការ​ជាមួយ​អគ្គីសនី​កម្ពុជា នៅ​ថ្ងៃទី១៨ធ្នូ ដោយមាន​ការចុះហត្ថលេខា​គ្នា​រវាង នាយក​ក្រុមប្រឹក្សា​ថាមពល​របស់​ក្រុមហ៊ុន GE និង​លោក កែវ រត​នះ អគ្គនាយក​អគ្គីសនី​កម្ពុជា ក្រោម​អធិបតីភាព​របស់លោក វីលៀម អ៊ី​ថូត  ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក។



តាមរយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន GE និង​ផ្ដល់​សេវា​ថែទាំ​ខ្សែ​អគ្គិសនី​ដល់​អគ្គិសនី​កម្ពុជា និង​ធ្វើការ​សិក្សា​ពី​ខ្សែបណ្ដាញ​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​រក​វិធី​កែលំអ​ខ្សែបណ្ដាញ​អគ្គិសនី៕


© រក្សាសិទ្ធិដោយ thmeythmey.com