ជាតិ
សង្គមជាតិ
ផ្ទះ​សារមន្ទីរ​ដំបូង​បង្កើត​ដោយ​មគ្គុទ្ទេសក៍​ទេសចរណ៍
15, Dec 2014 , 8:15 pm        
រូបភាព


សៀមរាប៖ ផ្ទះមួយ​ខ្នង ត្រូវបាន​រចនា​ដូច​ទៅនឹង​សារមន្ទីរ​មួយ ដែលមាន​ទំហំ​តូច​ល្មម ប៉ុន្តែ​ស្ថិតក្នុង​បរិយាកាស​ទាក់ទាញ​បំផុត។ ម្ចាស់​គេហដ្ឋាន និង​ជា​អ្នក​រចនា តុបតែង​ដោយ​សា្ន​ដៃ​ខ្លួនឯង​ផ្ទាល់ គឺជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយរូប ដែល​ស្រលាញ់​និង​ចូលចិត្ត​វិស័យ​វប្បធម៌ តាំងពីដើម​មក។



លោក រ៉េត សាមុត គឺជា​យុវជន​ខ្មែរ​ដំបូង ដែល​បាន​បង្កើត និង​ច្នៃ​ផ្ទះ​របស់លោក ដូច​ទៅនឹង​សារមន្ទីរ​តូច​មួយ។ ចាប់ពី​ខ្លោងទ្វា​ចូល មាន​រចនា​ជា​ក្បូរក្បាច់​រូបចម្លាក់ប្លែកៗ ដែល​ម្ចាស់ផ្ទះ អះអាងថា ពុំមាន​នៅតាម​ប្រាសាទ​របស់​ខ្មែរ​ឡើយ គឺ​រចនាបថ​ទាំងអស់ លោក​បាន​បង្កើត នឹង​ច្នៃប្រឌិត ចេញពី​ស្នាដៃ​លោកពិតៗ ។

© រក្សាសិទ្ធិដោយ thmeythmey.com