ជាតិ
រូបត្លុក
មិនមែនមានតែមន្ត្រីខ្មោចទេ មន្ត្រីរស់ក៏ខ្ជះខ្ជាយលុយរដ្ឋដែរ
× «សន្សំសំចៃគឺស្នេហាជាតិ»។ ឃ្លានេះធ្លាប់ត្រូវបានទន្ទេញចាំមាត់ដោយប្រជាជនខ្មែរនៅក្នុងទស្សវត្សរ៍១៩៨០។ វាក៏ជាទិសស្លោកមួយក្នុងចំណោមទិសស្លោកអប់រំ បណ្តុះគំនិតស្រឡាញ់ជាតិជាច្រើនដែលប្រជាជនខ្មែរក្នុងសម័យកំម្មុយនីស្តបានឃើញ និងបានសរសេរដាក់តាមផ្ទះ និងកន្លែងធ្វើការទៀតផង។
បច្ចុប្បន្នរដ្ឋក៏មិនទាន់មានថវិកាច្រើនដែរ ប៉ុន្តែការបណ្តុះគំនិតអោយប្រជាជន និងមន្ត្រីសន្សំសំចៃ និងថែទាំសម្បត្តិសាធារណៈ គឺមិនមានឡើយ។ មន្ត្រីគិតថា សម្ភារ និងសម្បត្តិដែលពួកគេប្រើប្រាស់នៅក្នុងការិយាល័យ នៅក្នុងស្ថាប័ន គឺជាកម្មសិទ្ធិរបស់រដ្ឋសុទ្ធសាធ។ ម្លោះហើយ ពួកគេបើកម៉ាស៊ីនត្រជាក់ចោល បើកភ្លើងចោល ប្រើប្រាស់រថយន្តរបស់រដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ប្រើប្រាស់សម្ភារខ្ជះខ្ជាយជាដើម។
តាមពិត ពួកគេភ្លេចគិតថា សម្បត្តិរបស់រដ្ឋ គឺជាញើសឈាម និងជាសម្បត្តិរបស់ពួកគេទៅវិញទេ។ ម្យ៉ាងវិញទៀត ពួកគេភ្លេចគិតថា ប្រសិនជាពួកគេបានជួយសន្សំសំចៃធ្វើអោយរដ្ឋបន្ថយចំណាយ ហើយបង្កើនចំណូលនោះ ពួកគេនឹងឆាប់បានទទួលប្រាក់ខែច្រើនតាមដែលពួកគេបានស្រមៃចង់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com