ពីនេះ ពីនោះ
អារម្មណ៍ល្អ​ពេល​បំពេញការងារ អាច​ក្លាយជា​ការអភិវឌ្ឍ​ខ្លួន​ដោយ​មិនដឹង​ខ្លួន!
31, Aug 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
គ្រប់​ផល​សម្រេច​ទាំង​អស់កើត​មកពី​ការខិតខំ​ប្រឹងប្រែង តែ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​មិនមែន​សុទ្ធតែ​ទទួលបាន​ផល​សម្រេច​នោះទេ។ ប្រសិនជា​ការខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​មិនមែនជា​ការខិតខំ​ប្រឹង​ប្រែង​ដោយ​យកចិត្តទុកដាក់​ទេនោះ នោះ​ការបំពេញ​ការងារ​រប​ស់​អ្នក​ក៏​មិន​បានល្អ​ដែរ។



ក្រៅពី​ការខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ ក៏​វា​ទាក់ទិន​នឹង​អារម្មណ៍​ផងដែរ ប្រសិនជា​អារម្មណ៍ល្អ​នាំ​ឲ្យ​មាន​ទឹកចិត្ត​បំពេញការងារ​បាន​កាន់​តែ​ល្អ ល្អ​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​បំពេញការងារ​ដោយ​មិន​ខ្លាច​អស់កម្លាំង ខ្ជិលច្រអូស ឬ​ងងុយដេក​ទេ តែ​ផ្ទុយទៅវិញ​វា​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង ថាមពល​ខ្លាំងខ្លា ស្វាហាប់ និង​រហ័សរហួន​ក្នុងការ​បំពេញការងារ។

សរុបមក​អារម្មណ៍ល្អ​នេះ​ផ្តល់នូវ​ភាពស្រស់ថ្លា ដែល​ផ្តល់​ឲ្យ​អ្នក​កាន់​តែមាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​បាន​ដោយ​ជោគជ័យ តាមរយៈ​ការរៀន​ពីបទ​ពិសោធន៍​ជាក់ស្តែង​នៅក្នុង​ដំណើរការ​នៃ​ការបំពេញ​ការងារ។ នេះ​មានន័យថា អ្នក​កំពុងតែ​អភិវឌ្ឍ​ខ្លួន​តាមរយៈ​ការប្រើ​អារម្មណ៍ល្អ ឬ​អារម្មណ៍​រីករាយ យកមក​បំពេញការងា​រ ដែល​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​កាន់តែ​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com