ជាតិ
ពីនេះ ពីនោះ
អ្នក​មាន​ឆន្ទៈ​ចំពោះ​ការងារ តែងតែ​​ស្តីបន្ទោស​ម៉ោង​ថា «ដើរ​លឿន»!
06, Oct 2019 , 9:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
មាន​ឆន្ទៈ​ចំពោះ​ការងារ គឺជា​ការជាប់​ចិត្ត​ដិតអារម្មណ៍​ជាមួយ​ការងារ ហើយ​ធ្វើ​ឲ្យ​គម្រោង​ឬ​ផែនការ​សម្រេចបាន​ប្រកបដោយ​ជោគជ័យ។ មនុស្ស​ដែលមាន​ឆន្ទៈ​ចំពោះ​ការងារ បើ​ទោះ​ពេលណា​ក៏​នឹក​ឃើញតែ​ការងារ ធ្វើ​អ្វី​ក៏​នឹក​ឃើញតែ​ការងារ សូម្បីតែ​ពេល​ទទួលទាន​អាហារ​ក៏​នៅតែ​នឹកឃើញ​ការងារ​ដែរ។


 
ការ​មាន​ឆន្ទៈ​ចំពោះ​ការងារ​នាំ​ឲ្យ​អ្នកមាន​ទឹកចិត្ត​បំ​ពេញ​ការងារ មាន​ឆន្ទៈ​ចំពោះ​ការងារ​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​មូល​ផ្តោតទៅលើ​ការងារ គឺ​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​ការងារ​តែមួយគត់​នៅក្នុងពេល​តែមួយ។ មនុ​ស្សដែលមាន​ឆន្ទៈ​បំពេញការងារ គឺ​ពេល​បំពេញការងារ​គេ​មិនដែល​ធ្វើការ​សម្លឹងមើល​តែ​ម៉ោង​ថា «ហេតុអ្វី​បានជា​ក្រ​ដល់​ម៉ោង​ចេញ​ម្ល៉េះ» តែ​ផ្ទុយទៅវិញ​គេ​តែងតែ​ស្តីបន្ទោស​ម៉ោង​ថា «ហេតុអ្វី​បានជា​ម៉ោង​ដើរ​លឿន​ម្ល៉េះ»។

ប្រសិនជា​មនុស្ស​មិនមាន​ឆន្ទៈ​ចំពោះ​ការងារ គឺ​គេ​មើល​ឃើញតែ​ភាពស្មុគស្មាញ មិនដឹងថា​ចាប់ផ្តើម​ការងារ​មួយណា ចោល​មួយណា ឬ​ការងារ​មួយណា​គួរ​ចាប់ផ្តើម​មុន មួយណា​ធ្វើ​ក្រោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com