ជាតិ
រូបត្លុក
នយោបាយជាតិ
អ្នកដឹកនាំត្រូវស្តាប់ព័ត៌មានគ្រប់ប្រភេទ
× អ្នកសារព័ត៌មាននៅកម្ពុជាកំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ដើម្បីផ្តល់ព័ត៌មានគ្រប់ប្រភេទដល់ពលរដ្ឋទូទៅ ថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ។ ពលរដ្ឋអ្នកចូលចិត្តអាន និងស្តាប់ព័ត៌មានមួយចំនួន បាននិយាយរហូតដល់ថា ព័ត៌មានគឺជាអាហារពេលព្រឹករបស់ពួកគេ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់និយាយប្រាប់មន្ត្រីរបស់ខ្លួនជាសាធារណៈថា លោកមិនអាចធ្វើការងារអ្វីកើត ប្រសិនបើលោកមិនបានអាចព័ត៌មាន។
ទោះយ៉ាងនេះក៏ដោយ ក៏នៅមានមន្ត្រីមួយចំនួនដែលនៅប្រកាន់អកប្បកិរិយាមិនចូលចិត្តតាមដានព័ត៌មាន មិនតាមដានព័ត៌មាន ហើយក៏មិនចូលចិត្តអ្នកសារព័ត៌មានទៅទៀត។ មន្ត្រីខ្លះទៀត ទទួលយកតែព័ត៌មានល្អតែមួយប្រភេទប៉ុណ្ណោះ ហើយសម្រាប់ពួកគេ ព័ត៌មានណាមួយដែលនិយាយអំពីភាពអវិជ្ជមាន ពួកគេធ្វើបុរេវិនិច្ឆ័យថាជាព័ត៌មានមិនពិត មិនត្រឹមត្រូវ ហើយក៏មិនយកមកពិចារណាសោះឡើយ។ អកប្បកិរិយាចុងក្រោយគួរតែត្រូវកែប្រែ។ សម្រាប់អ្នកដឹកនាំ ឬអ្នកធ្វើសេចក្តីសម្រេចចិត្ត ការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ នឹងនាំឲ្យពួកគេធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com