ជាតិ
រូបត្លុក
ទ្រូងផ្លូវ ជារបស់ឡានទំនើប ?
× កម្ពុជាកំពុងជួបបញ្ហាចរាចរណ៍១០០ជំពូកដែលត្រូវដោះស្រាយ។ ម៉ូតូឌុប ម៉ូតូរ៉ឺម៉ក រថយន្តឈ្នួល យុវជន អ្នកមានទ្រព្យ អ្នកមានអំណាច សុទ្ធតែមិនគោរពស្លាកសញ្ញាចរាចរណ៍។
ពលរដ្ឋតូចតាចខ្លាចតែវត្តមានរបស់ប៉ូលីស។ ប៉ូលីសរថយន្តទំនើបថ្លៃៗវិញ មិនខ្លាចអ្វីសោះឡើយ។ Lexus, Land Cruiser, Land Rover, Lange Rover, សុទ្ធតែធ្លាប់ចតលើចំណតរថយន្តក្រុង ចតបញ្ច្រាសទិស ចតចោលនៅលើផ្លូវតូចចង្អៀត មិនឈប់នៅភ្លើងសញ្ញាក្រហម បទឆ្វេងនៅពេលដែលភ្លើងសញ្ញាប្រាប់ឲ្យទៅត្រង់ជាដើម។ មន្ត្រីប៉ូលីសមិនទាន់មានអំណាចគ្រប់គ្រាន់ឃាត់ និងផាកពិន័យរថយន្តទាំងនេះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com