ព័ត៍មានសុខភាព
សុខភាព៖ ទឹកឃ្មុំ អាចជួយ​បង្កើន​ជីវិត​ផ្លូវភេទ
12, Sep 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ ឬ​អស់កម្លាំង​ក្នុងពេល​រួមភេទ​មែន​ទេ? ជាការ​ពិតណាស់ សត្វ​ឃ្មុំ​អាចជួយ​អ្នកដោះស្រាយ​រឿងនេះ​បាន។ ឃ្មុំ​ជាស​ត្វ​មួយ​ប្រភេទ ដែល​ហើរ​ក្រេប​យក​លម្អងផ្កា​ជាច្រើន​ដូចជា​ផ្កាម្លិះ និង​ផ្កា​អរ​គី​ដេ ដើម្បី​ផលិត​បានជា​ទឹកឃ្មុំ។



រសជាតិ​ផ្អែម​អស្ចារ្យ​របស់​ទឹកឃ្មុំ​អាចជួយ​បង្កើន​ថាមពល​សម្រាប់​បុរស​ចំពោះ​ការងារ​លើ​គ្រែ។ សូម្បីតែ​ពាក្យ​ថា ក្រេប​ច័ន្ទ​ទឹកឃ្មុំ (honeymoon) ក៏​កើតចេញពី​មនោសញ្ចេតនា​គូរ​ស្វាមី​តាំងពី​បូរាណ​កាល ដែល​ប្រើប្រាស់​ទឹកឃ្មុំ​ដើម្បី​ជួយ​បង្កើន​ចំណង់ និង​ថាមពល​ផ្លូវភេទ​ដែរ។ ហើយ​យើង​យល់ថា អ្វីៗដែល​មនុស្ស​ជំនាន់​ដើម​ធ្វើ គឺ​ពិតជា​ត្រឹមត្រូវ។ ធាតុ​ផ្សំ​របស់​ទឹកឃ្មុំ​ពោរពេញ​ទៅ​ជាតិ​រ៉ែ​មួយ​ប្រភេទ​ឈ្មោះថា បូ​រ៉ូ​ន (Boron) ដែល​ត្រូវបាន​គេ​ដឹងថា វា​អាចជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​បំ​លែង​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន។


ក្រៅពីនេះ ទឹកឃ្មុំ គឺជា​សារធាតុ​មាន​ជាតិ​ផ្អែម​ពី​ធម្មជាតិ ដែល​ជួយ​ការពារ​យើង​ជំងឺផ្សេងៗបាន។ ទឹកឃ្មុំ​ជួយ​ថែរក្សា​ស្បែក​អោយនៅ​ក្មេង​ជាង​វ័យ។ ទឹកឃ្មុំ​ពីរ​ស្លាបព្រា គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អោយ​ដំណើរការ​ពេលយប់​របស់​អ្នកប្រព្រឹត្តិ​ទៅបាន​យ៉ាង​រលូន។ ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកដោះគោ​ក៏​អាច​បង្កើន​ថាមពល និង​ធ្វើអោយ​គូស្នេហ៍​របស់​អ្នក​កាន់តែ​សប្បាយចិត្ត​បានដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com