ជាតិ
ពិភពតារា៖ ច័ន្ទ ដួង​សូ​ដាលីន ​ថា​មិនទាន់​រវល់​រឿង​ស្នេហា
14, Jan 2015 , 10:10 am        
រូបភាព
ដោយ:

ភ្នំពេញ៖ពិធី​ការិនី​វ័យក្មេង​កញ្ញា​ច័ន្ទ​ដួង​សូ​ដាលីន​ហៅ​អា​លីន​បាន​បង្ហើប​ប្រាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ថា​សព្វថ្ងៃ​នាង​ជាប់រវល់​ការងារ​ធ្វើជា​ពិធី​ការិនី​ពុំ​សូវ​មាន​ពេលទំនេរ​ឡើយ​ទាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​និង​តាម​បណ្តាល​ខេត្ត​ដែល​នាំ​ឲ្យ​នាង​ទុក​រឿង​ស្នេហា​នៅ​មួយ​ឡែក​សិន​បើទោះជា​នាង​ប្រាប់ថា​មាន​អ្នក​ស្រលាញ់​ច្រើនក្តី។



ក្នុង​វ័យ១៩ឆ្នាំ​ពិធី​ការិនី​ស្រស់​សោភា​កញ្ញា​ច័ន្ទ​ដួង​សូ​ដាលីន​បាន​ឲ្យ​ដឹងថា​ការងារ​សិល្បៈ​របស់​នាង​សព្វថ្ងៃ​កំពុង​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្ត។នាង​បាន​ឲ្យ​ដឹងថា​ក្រៅពី​ធ្វើ​ពិធី​ការិនី​នាង​ក៏​កំពុងកាន់​ការងារ​ជា​DJនៅ​វិទ្យុ​ឯករាជ103.30 មេ​ហ្គា​ហឺត​ក្នុង​កម្មវិធី​ជួប​មិត្ត​សិល្បករ​និង​ចាប់​ដៃគូ​ជាមួយ​លោក​ភោ​សុ​ផានិត។


© រក្សាសិទ្ធិដោយ thmeythmey.com