កីឡាជាតិ
ជាតិ
លោក ស៊ុន ចាន់ថុល ត្រៀម​បង្កើត​ពានរង្វាន់​រំលឹក​វិញ្ញាណក្ខន្ធ​លោក​ហែម​ ថុ​ន
14, Jan 2015 , 10:34 am        
រូបភាព
ដោយ:
លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ត្រៀម​បង្កើត​ក្រុម​កីឡាករ​ហែល​ទឹក​ហែម​ថុ​ន​និង​ពានរង្វាន់​កីឡាហែលទឹក​រំលឹក​វិញ្ញាណក្ខន្ធ​លោក​ហែម​ថុ​ន​ដើម្បី​ជា​កិត្តិយស​និង​ជាការ​ចងចាំ​ដល់​អតីត​កីឡាករ​ដែលមាន​សក្ដានុពល​របស់​កម្ពុជា​រូបនេះ។



លោក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​លោក​ក្រោយពេល​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក​ហែម​ថុ​ន​អ្នក​ហែល​ទឹក​ឆ្នើម​កាលពី​សម័យ​ដើម​កាលពី​ម្សិលមិញ។ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងពាណិជ្ជកម្ម​រូបនេះ​បាន​វាយតម្លៃថា៖«លោកគ្រូ​ហែម​ថុ​ន​គឺជា​កីឡាករ​ហែល​ទឹក​មួយរូប​ក្នុងចំណោម​កីឡាករ​ហែល​ទឹក​ដែល​ទទួលបាន​មេដាយ​និង​គួរ​ឲ្យ​ស្ងើចសរសើរ​នៅ​កំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០និង១៩៧។លោកគ្រូ​បានដឹង​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ប្រវត្តិ​កីឡា​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ហើយ​លោក​ត្រូវបាន​ចាត់ទុកជា​បណ្ណាល័យ​រស់​មួយ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​ស្តីពី​កីឡា​កម្ពុជា។


© រក្សាសិទ្ធិដោយ thmeythmey.com