ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បូរ រស្មី ជម្នះ​ឧបសគ្គ​ភាសា​ចិន​ដើម្បី​ជំនាញ Logistic Engineering
14, Jan 2015 , 11:52 am        
រូបភាព
ដោយ:
កញ្ញា បូរ រស្មី ជា​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ឆ្នាំ​ទី១ ជំនាញ​Logistic Engineering នៅ​University of Science and Technology Beijingនៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ចំពោះ កញ្ញា រស្មី ការនិយាយ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​ចិន​ជាមួយ​និស្សិត​ដទៃ​មិនមែនជា​បញ្ហា​ចោទ​ឡើយ ប៉ុន្តែ​អំឡុងពេល​សិក្សា​នៅ​ទីនោះ រស្មី ជួប​ផល​លំបាក​មួយ​គឺ​ការសិក្សា​ជា​ភាសា​ចិន ដោយសារ​មុខវិជ្ជា​សិក្សានីមួយៗ មាន​ពាក្យ​បច្ចេកទេស​ពិបាក​យល់​អត្ថន័យ​ច្រើន។



កញ្ញា បូរ រស្មី បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០១៣ តាមរយៈ​ការដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នៅ​នាយកដ្ឋាន​អាហារូបករណ៍។ ពេល​ប្រឡង​យក​អាហារូបករណ៍​នោះ​កញ្ញា​ត្រូវ​ប្រឡង​លើ​វិញ្ញាសារ​ពីរ​គឺ​គណិតវិទ្យា និង​ភាសា​អង់គ្លេស។


© រក្សាសិទ្ធិដោយ thmeythmey.com