កីឡាជាតិ
ជាតិ
Hun Sen Cup៖ បឹងកេត ភ្នំពេញ​ក្រោ​ន និង​ការពារជាតិ ស្ថិតក្នុង​ពូ​ល​តែមួយ
14, Jan 2015 , 11:59 am        
រូបភាព
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានរៀបចំ​ពិធី​ចាប់ឆ្នោត​ចែក​ពូ​ល​សម្រាប់​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ពីថ្ងៃ​ទី២១ ខែមករា ដល់​ថ្ងៃទី២១ ខែកុម្ភៈ ខណៈ​ទីលាន​ប្រកួត​មិនទាន់​ត្រូវបាន​កំណត់​ជា​ផ្លូវការ​នៅឡើយ​ទេ។



ចម្ការកៅស៊ូ​បឹងកេត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​បី​កាលពី​រដូវ​កាល​មុន ស្ថិតក្នុង​ពូ​ល C ជាមួយ​ជើងឯក​ពីរ​ជំនាន់​ភ្នំពេញ​ក្រោ​ន និង​ជើងឯក​ឆ្នាំ២០១០ ក្រសួងការពារជាតិ រួមទាំង​ខេត្តបាត់ដំបង ដែល​ទទួលបាន​ចំណាត់​លេខ​មួយនា​ការប្រកួត​ជម្រុះ​ពី​មណ្ឌល​ខាងលិច។ គ្រូបង្វឹក​បឹងកេត លោក John Mcglynn ត្រូវ​ប្រឈម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ដែល​លោក​មាន​នាទី​ជា​ជំនួយការ​កាលពី​រដូវ​កាល​មុន។


© រក្សាសិទ្ធិដោយ thmeythmey.com