ជាតិ
ពិធី​ប្រកួត​ល្បឿន​ឆែក​ពាក្យ​ក្នុង​វចនានុក្រម ម៉េង​លី ជេ. គួច លើក​ទី១សម្រាប់​សិស្ស​សិក្សា​ភាសា​ចិន
14, Jan 2015 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ


កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ប្រារព្ធ​ពិធី​ប្រកួត​ល្បឿន​ឆែក​ពាក្យ​ក្នុង​វចនានុក្រម ម៉េង​លី ជេ. គួច លើក​ទី១សម្រាប់​សិស្ស​សិក្សា​ភាសា​ចិន​ទាំងអស់​មកពី​គ្រប់​កម្រិតសិក្សា ក្រោម​អធិបតីភាព​របស់ លោក កែវ ឡង់ឌី​អនុប្រធាន​ជាន់ខ្ពស់ វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង និង​មានការ​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​សិស្សានុសិស្ស មាតាបិតា បុគ្គលិក លោកគ្រូ អ្នកគ្រូ​ព្រមទាំង​ភ្ញៀវកិត្តិយស​សរុប៣២៥នាក់។


   
មតិ​សំណេះសំណាល​ក្នុង​ពិធី​ប្រកួត​ល្បឿន​ឆែក​ពាក្យ​ក្នុង​វចនានុក្រម​នាពេលនេះ លោក កែវ ឡង់ឌី បាន​ថ្លែងឱ្យដឹងថា​កម្មវិធី​អប់រំ​នេះ​ជា​កម្មវិធី​អប់រំ​មួយ​ក្នុងចំណោម​កម្មវិធី​អប់រំ​ជាច្រើន​ទៀត ដែល​វិទ្យាស្ថាន​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ មានឱកាស​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ ក្រៅ​អំពី​ការ​ក្រេបជញ្ជក់​ចំណេះដឹង​នៅក្នុង​ថ្នាក់រៀន។ តាមរយៈ​ការប្រកួត​នេះ សិស្សានុសិស្ស​អាចបង្កើត​ភាពរហ័សរហួន​ក្នុងការ​ស្វែងរក​ពាក្យ​នៅក្នុង​វចនានុក្រម និង​ធ្វើឱ្យ​ពួកគេ​យល់​ពី​របៀប​ប្រកប​ពាក្យ​ដ៏​ត្រឹមត្រូវ។


© រក្សាសិទ្ធិដោយ thmeythmey.com