ជាតិ
លោក កុយ គួ​ង ៖ សាកសព​នៅ​ថៃ២នាក់ មិនទាន់​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ច្បាស់លាស់​ទេ
14, Jan 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បានបញ្ជាក់​ជាថ្មី​នៅ​ថ្ងៃទី១៤មករា​នេះ​ថា សាកសព​មនុស្ស​ចំនួន២នាក់ ដែល​ត្រូវបាន​ដុត​រោល​មើល​លែង​ស្គាល់​ក្នុង​ចម្ការ​ដំឡូង​មួយ​នៅ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ កាលពីពេល​ថ្មី​នេះ មិនទាន់​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ច្បាស់លាស់​នៅឡើយ ដើម្បី​រក​អត្តសញ្ញាណ​កំណត់ថា ជា​ជនជាតិខ្មែរ ឬ​ជនជាតិ​ថៃ​នោះទេ។ លោក​ថា នៅពេលដែល​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចរាល់​ហើយ ក្រសួង​នឹង​ប្រកាស​ដំណឹង​ជូន​ពេល​ក្រោយ។ លោក កុយ គួ​ង បន្ថែមថា ៖«សូមកុំ​ភ័យ យើង​កំពុង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ធ្វើ​ចប់​នឹង​ជូនដំណឹង​តាម​ក្រោយ។



កន្លងមក​ក្រសួងការបរទេស​កម្ពុ​ជា ធ្លាប់បាន​ប្រកាសថា បើសិនជា​រកឃើញថា សាកសព​នោះ​ជា​ជនជាតិខ្មែរ អគ្គ​កុងស៊ុល​កម្ពុជា នឹងធ្វើ​ការប្ដឹង​ឱ្យ​ចាប់​ជនដៃដល់​ទៅ ផ្ដន្ទាទោស តាមច្បាប់ និង​ទាមទារ​សំណង​ជូន​គ្រួសារ​សព ៕





© រក្សាសិទ្ធិដោយ thmeythmey.com