ព័ត៍មានសុខភាព
សុខភាព៖ ស្រមុក គួរ​ធ្វើ​ដូចម្តេច?
14, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ស្រមុក ជា​ទម្លាប់​ដ៏​អាក្រក់​មួយ ដែល​វា​តែងតែ​រំខាន ដល់​អ្នក​ដែល​គេង​ក្បែរ​អ្នកជា​និច្ច ហើយក៏​ជា​សំលេង​មួយ ដែល​គួរឱ្យ​ថ្លង់​ផងដែរ។ ដូច្នោះ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​



មួយចំនួន ដែល​អាចជួយ​ដល់​អ្នក​បាន ក្នុងការ​បំបាត់​ការ​ស្រមុក ៖
•    ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង និង ថ្នាំ ដែល​ធ្វើឱ្យ​ការដកដង្ហើម​របស់​អ្នក​យឺត ដូចជា ថ្នាំ​ងងុយដេក និង​ថ្នាំ​រំងាប់​អារម្មណ៍។
•    បរិភោគ​ចំណីអាហារ​ឱ្យមាន​កម្រិត
•    ធ្វើ​លំ​ហាត់ប្រាណ និង​ការរក្សា​ទម្ងន់​អោយ​ថេរ និង​មាន​សុខភាព​ល្អ។
•    ចូល​គេង​ឱ្យបាន​ទៀងទាត់​រាល់​យប់ និង​គេង​ឱ្យបាន​គ្រប់គ្រាន់ ។ លំនាំ​នៃ​ការ​គេង​ទៀងទាត់ អាចជួយ​ឱ្យ​អ្នក​គេង​បានល្អ​ប្រសើរ ហើយ​ការ​គេង​ស្ងប់​សា្ង​ត់ អាច​កាត់បន្ថយ​ការ​ស្រមុក​បាន។
•    អ្នក​អាច​គេង​ផ្អៀង ដោយ​មិន​គេង​ផ្ងារ ព្រោះ​ការ​គេង​ផ្ងារ អាច​បង្កើន​ការ​ស្រមុក​របស់​អ្នក​បាន។ អាច​ព្យាយាម​យក​ខ្នើយ កល់​ពីក្រោម​ខ្នង​របស់​អ្នក។
•    បញ្ឈប់​ការជក់បារី ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ការ​រលាក និង​ការ ហើម​នៅក្នុង​ផ្លូវដង្ហើម ដែល​អាចរួមចំណែក ដល់​ការរួម​តូច​នៃ​ផ្លូវដង្ហើម​ផងដែរ។
•    គេង​ដាក់​ក្បាល​ឱ្យទាប​ជាង​ខ្លួន ហើយ​ម្យ៉ាងទៀត វា​ក៏​អាចជួយ មិនឱ្យ​មានការ​ធ្លាក់​អណ្តាត ចូលទៅក្នុង​បំពង់ក និង​អាចធ្វើឱ្យ​បំពង់ខ្យល់​នោះ​ស្ទះ ឬ​រួម​តូច៕

ផ្តល់សិទ្ធិ​ដោយ Health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com