ព័ត៍មានសុខភាព
សុខភាព៖ អាហារ​ពេលព្រឹក ដ៏​ឆ្ងាញ់ និង​មាន​សុខភាព​ល្អ
15, Nov 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

អាហារ​ពេលព្រឹក គឺជា​រឿង​ដែល​ឈឺក្បាល​បំផុត សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​គ្មាន​អាហារ​ដែល​ប្លែក ហើយ​ទទួលទាន​តែ​អាហារដដែលៗរាល់ថ្ងៃ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​របៀប​ធ្វើ​អាហារ​ពេលព្រឹក​ដែលប្លែក។



សាំង​វិច​ដុត​ពិសេស
•    គ្រឿងផ្សំ ៖ នំប៉័ង​បន្ទះ ៦ បន្ទះ សាច់ ២ បន្ទះ ពងមាន់ ១ គ្រាប់ សាច់ជ្រូក​ផាត់ (ដាក់​តាម​ការចូល​ចិត្ត)។
•    របៀប​ចម្អិន ៖ ដំបូង យកនំ​ប៉័ង​បន្ទះ​មក​ចិត​ចោល​ផ្នែក​រឹង​ទាំង ៤ ជ្រុង។ បន្ទាប់មក ដាក់​សាច់​លើ​នំ​ន៉័​ង ហើយ​យកនំ​ប៉័ង​មក​គ្របពីលើ​មួយទៀត។ បន្ទាប់មកទៀត ដាក់​សាច់ជ្រូក​ផាត់​លើ​វា ហើយ​គ្រប​នំប៉័ង​ពីលើ​មួយ​ជាន់​ទៀត។ បន្ទាប់មក យក​ពងមាន់ មក​លាប​ពីលើ​នំប៉័ង​ទាំងសងខាង ហើយ​យកទៅ​ដុត​ជាការ​ស្រេច។ ដុត​ក្នុង​រយ:ពេល ១៥ នាទី។
ដូចនេះ អ្នក​អាច​សាកល្បង​ធ្វើ​វា​បាន ព្រោះ​វា​ងាយស្រួល​ធ្វើ​ហើយ​ឆ្ងាញ់​ទៀតផង៕

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com