ជាតិ
ពីនេះ ពីនោះ
ធ្វើ​បែបណា ទើប​ការទំនាក់ទំនង​របស់​អ្នក​កាន់​តែមាន​ប្រសិទ្ធភាព?
05, Oct 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ជា​ទ្រឹស្តី​ការទំនាក់ទំនង​វា​មាន​សារៈសំខាន់​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ក្នុងការ​រស់នៅ ការធ្វើការងារ និង​ការស្វែងយល់​ពីគ្នា។ ល។ ដូច្នេះ​ការទំនាក់ទំនង​របស់​អ្នក​ល្អ ឬ​មិនល្អ មាន​សារៈសំខាន់ ឬ​មិន​សំខាន់ វា​អាស្រ័យ​លើ​វិធីសាស្ត្រ ឬ​សិល្បៈ​នៃ​ការទំនាក់ទំនង​របស់​អ្នក​តែប៉ុណ្ណោះ។ ខាងក្រោម​នេះ​ជា​ចំណុច​ដែល​អ្នក​អាច​យកទៅ​អនុវត្តន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ទំនាក់ទំនង​របស់​អ្នក៖



១. រក​កន្លែង​ដែលមាន​បរិយាកាស​ល្អ ដោយ​មិន​អ្នក​មក​រំខាន និង​សំឡេង​រំខានផ្សេងៗ
២. មាន​ទំនុកចិត្ត​លើ​ខ្លួនឯង បង្កើន​ស្នាមញញឹម និង​បើក​ចិត្ត​ទូលាយ​ក្នុងការ​ទំនាក់ទំនង
៣. ស្តាប់​ដោយ​យកចិត្តទុកដាក់ មិនត្រូវ​និយាយ​កាត់ និង​សម្តែង​កាយវិការ​មិន​ពេញចិត្ត​នោះទេ។ បន្ទាប់មក​សឹម​សួរ​បញ្ជាក់​នូវ​ចំណុច​ដែល​អ្នក​មិនទាន់​យល់ច្បាស់
៤. ស្វែងយល់​ពី​មនុស្ស​ដែល​អ្នក​ត្រូវ​ទំនាក់ទំនង​ជាមួយ ថា​តើ​គេ​ជា​មនុស្ស​មាន​កំរិតវប្បធម៌ និង​ចរិត​បែបណា?
៥. មុននឹង​ធ្វើការ​ទំនាកទំនង​ជាមួយ​នរណាម្នាក់ អ្នក​ត្រូវមាន​ព័ត៌មាន ចំណេះដឹង និង​គំនិត​ច្រើន​ទាក់ទិន​នឹង​ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា ហើយ​ព្យាយាម​និយាយ​កុំ​ឲ្យ​ចាក​ឆ្ងាយ​ពី​ប្រធានបទ។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com