ព័ត៍មានសុខភាព
សុខភាព៖ រោគសញ្ញា ជំងឺរើម នៅ​ប្រដាប់បន្តពូជ
14, Nov 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺរើម នៅ​ប្រដាប់បន្តពូជ គឺជា​ជំងឺ ដែល​ឆ្លង​តាមរយៈ ការរួម​ភេទ ដែល​ប៉ះពាល់​ដល់​បុរស និង​ស្ត្រី។ បន្ទាប់ពី​ការឆ្លង​មេរោគ​នេះ ដំបូង វា​អសកម្ម​នៅក្នុង​ខ្លួន និង​អាច​សកម្ម​ឡើងវិញ ច្រើនដង​ក្នុង​មួយឆ្នាំ។



វា​មិនមាន​ការព្យាបាល សម្រាប់​ជំងឺរើម នៅ​ប្រដាប់បន្តពូជ​នោះទេ ប៉ុន្តែ ការប្រើប្រាស់​ថ្នាំ អាច​បន្ថយ​នូវ​រោគសញ្ញា និង​កាត់បន្ថយ​ហានិភ័យ នៃ​ការឆ្លង​ទៅកាន់​អ្នកដទៃ​បាន។ ការប្រើប្រាស់​ស្រោមអនាម័យ ក៏​អាចជួយ​ការពារ​ការឆ្លង​មេរោគ​នេះ​បានដែរ។
រោគសញ្ញា នៃ​ជំងឺរើម នៅ​ប្រដាប់បន្តពូជ រួមមាន ៖

•    ការឈឺចាប់ ឬ​រមាស់ ដែល​បានចាប់ផ្តើម ក្នុង​រយៈពេល ២ ទៅ ១០ ថ្ងៃ បន្ទាប់ពី​ការរួម​ភេទ ជាមួយ​ដៃគូ ដែល​ផ្ទុកមេរោគ​នេះ
•    ស្នាម​ក្រហមតូចៗ ឬ​ពងបែក​ពណ៌​សតូចៗ ដែល​អាច​លេចឡើង​ជាច្រើន​ថ្ងៃ​ក្រោយមក
•    ដំបៅ ដែល​កើត​ក្រោយ​ពងបែក​នោះ បាន​បែក ហើយ​អាចមាន​ការហូរ​ឈាម ឬ​ខ្ទុះ
•    កមរមាស់ ដែល​កើតមាន ពេល​ដំបៅ​ជាសះស្បើយ
•    ដំបៅ អាចមាន​ការឈឺចាប់
•    មានការ​ឈឺចាប់ និង​ការ​តឹង​នៅ​តំបន់​ប្រដាប់ភេទ រហូតដល់​លែងមាន​ការឆ្លង​មេរោគ​នេះ
•    ក្នុងអំឡុង​ពេលដែល​ឆ្លង​ដំបូង អ្នក​អាច​នឹងមាន​សញ្ញា ដូច​ផ្តាសាយ និង​ហើម​កូនកណ្តុរ​នៅ​ក្រលៀន ឈឺក្បាល  ឈឺ​សាច់ដុំ និង​គ្រុនក្ដៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com