ជាតិ
ពីនេះ ពីនោះ
ហេតុអ្វីបានជានិស្សិតពិបាករកការងារធ្វើ?
× បន្ទាប់ពីរៀនចប់ថ្នាក់បរិញ្ញាបត្រថ្មីៗ និស្សិតភាគច្រើនត្អូញត្អែរពីការរកការងារធ្វើពុំបាន បើទោះជាពួកគេបានខិតខំសង្វាតស្វែងរកការងារធ្វើយ៉ាងណាក្តី។ តើបញ្ហានេះបណ្តាលមកពីអ្វី?
ខាងក្រោមនេះជាមូលហេតុបណ្តាលឲ្យនិស្សិតពិបាករកការងារធ្វើ៖
១. តម្រូវការទីផ្សារការងារ៖ និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនច្រើនលើសលុប ហើយតម្រូវការទីផ្សារការងារនៅកម្ពុជានៅមានចំនួនតិចតួចសម្រាប់និស្សិតបញ្ញវន្ត។
២. ភាសាអង់គ្លេស៖ និស្សិតមិនចេះភាសារអង់គ្លេសពិតជាលំបាករកការងារធ្វើបំផុត ព្រោះតម្រូវការការងារសម្រាប់និស្សិតនៅសតវត្សរ៍ទី២១នេះ គឺទាមទាររកតែបុគ្គលិកមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសតែប៉ុណ្ណោះ។ ប្រសិនបើជាចេះភាសាផ្សេងទៀតកាន់តែប្រើសើរ។
៣. ជំនាញរបស់និស្សិត៖ និស្សិតភាគច្រើនដែលរៀននៅថ្នាក់មហាវិទ្យាល័យ មិនសូវគិតពីតម្រូវការទីផ្សារការងារនោះទេ ដូច្នេះពេលពួកគេស្វែងរកការងារធ្វើ គឺមិនត្រូវនឹងតម្រូវការ ឬលក្ខខណ្ឌរបស់ស្ថាប័នគេឡើយ។
៤. ការងារស្ម័គ្រចិត្ត៖ និស្សិតភាគច្រើនមិនសូវខ្វល់ឬឲ្យតម្លៃលើការងារស្ម័គ្រចិត្តនោះទេ ព្រោះពួកគេយល់ឃើញថា ធ្វើការងារស្ម័គ្រចិត្តបណ្តាលឲ្យការសិក្សាធ្លាក់ចុះ ខាត់ពេលវេលា និងមិនទទួលបានថវិកា។ ល។ ប៉ុន្តែ ស្ថាប័នភាគច្រើនបំផុតពេលរើសបុគ្គលិក គឺត្រូវការតែអ្នកដែលមានបទពិសោធន៍ប៉ុណ្ណោះ។
៥. តម្រូវការការងាររបស់និស្សិត៖ និស្សិតបរិញ្ញាបត្រស្ទើរគ្រប់គ្នា តែងតែគិតថាខ្លួនជាអ្នកចេះដឹងកម្រិតបញ្ញវន្ត ដូច្នេះពួកគេមិនអាចធ្វើការស្ម័គ្រចិត្ត ធ្វើជាអ្នករត់តុ ឬដើរចែកខិតប័ណ្ណនោះទេ។ ប៉ុន្តែត្រូវចាំថា ការងារត្រូវធ្វើពីតូចទៅធំដូចឡើងកាំជណ្តើរអ៊ីចឹង ទើបអាចឡើងដល់គោលដៅដែលអ្នកចង់បានពិតប្រាកដ៕
© រក្សាសិទ្ធិដោយ thmeythmey.com