ជាតិ
ពីនេះ ពីនោះ
ជោគជ័យ​ ​ឬ ​ប​រា​ជ័​យ​ម​កពីអត្តច​រិតបុគ្គលិក​មែន​ឬទេ​?​
21, Feb 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 បុគ្គលិកដែលមានជំនាញ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ពិតជាសំខាន់ណាស់ កាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺអត្តចរិតរបស់បុគ្គលិកម្នាក់ៗ។



អត្តចរិតបុគ្គលិកពិតជាមិនអាចខ្វះបានឡើយ ព្រោះវាជាផ្នែកមួយនៃតម្លៃស្នូលរបស់ស្ថាប័នទាំងមូល។ តើអត្តចរិតបុគ្គលិកអាចជះឥទ្ធិពលដល់សង្វាក់ផលិតកម្មការងារដែរឬយ៉ាងណា? 

ជាការពិត ប្រសិនជាពួកគេសម្តែងនូវឬកពា និងឥរិយាបថមិនសមរម្យនោះអាចនាំឲ្យស្ថាប័នបរាជ័យ។ បរាជ័យព្រោះបុគ្គលិកប្រភេទនេះមិនដែលធ្វើការចុះសម្រុងនឹងនរណាម្នាក់ទេ ហើយក៏មិនដែលទទួលយកគំនិតយោបល់របស់សហការីណាម្នាក់ដែរ។ ជាពិសេសបុគ្គលិកប្រភេទនេះ តែងតែយកចំណេះដឹង និងសមត្ថភាពរបស់ខ្លួនមើលងាយសហការីដែលធ្វើការជាមួយគ្នាថែមទៀតផង។

ផ្ទុយមកវិញ ប្រសិនបើជាបុគ្គលិកម្នាក់ៗមានអត្តចរិតល្អសម្តែងនូវឬកពា និងឥរិយាបថឲ្យសមនឹងចំណេះដឹង និងបទពិសោធន៍របស់ពួកគេនោះ នោះប្រាកដជាមិននាំទុកលំបាកដល់សហការីដទៃឡើយ។ ជាពិសេសអត្តចរិតល្អបែបនេះ វាជំរុញឲ្យសង្វាក់ផលិតកម្មការងារកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ព្រោះបុគ្គលិកចេះយល់ចិត្តគ្នាចេះការសហការគ្នា ឲ្យតម្លៃគ្នាទៅវិញទៅមក និងធើ្វការជាមួយគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com