ពីនេះ ពីនោះ
ទម្លាប់ងាយៗ ដែល​ជួយ​អ្នក​ឲ្យ​ក្លាយជា​មនុស្ស​ជោគជ័យ?
03, Nov 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​ចេះ​ចង់ដឹង និង​ចង់​ទទួលបាន​ជោគជ័យឆាប់ៗក្នុង​ឆាក់ជីវិត​របស់​ពួកគេ។ ពួកគេម្នាក់ៗមានតែ​ទម្លាប់​ស្រមៃ​និង​និយាយ​ប៉ុណ្ណោះ ថា​ខ្លួន​ចង់​ចេះ​ចង់ដឹង និង​ចង់​ជោគជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ​ពួកគេ​មិន​ដែលមាន​ទម្លាប់ «ចង់​អនុវត្តន៍​របៀប​ជោគជ័យ» នោះ​សោះឡើយ។ តើ​មនុស្ស​ជោគជ័យ​មាន​ទម្លាប់​បែបណា? ហើយ​គេ​អនុវត្តន៍​វា​ដោយ​របៀប​ណា?



ខាងក្រោម​នេះ​ជា​គំនិត និង​ទម្លាប់​របស់​មនុស្ស​ជោគជ័យ៖ 

១. រំលឹក​គោលដៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ៖ មិនមែន​គ្រាន់តែ​កំណត់​គោលដៅ​ហើយ អ្នក​ពិតជា​អាច​ទទួលបាន​ជោគជ័យ ឬ​សម្រេច​គោលដៅ​នោះឡើយ។ ប្រសិនណាបើ​អ្នក​មិន​រំលឹក​ពី​គោលដៅ​នោះទេ វា​ប្រាកដជា​មិនអាច​ដើរ​ដល់​ឡើយ។  ដូច្នេះ អ្នក​គួរ​រំលឹក​ខ្លួនឯង​ថា តើ​វា​ដើរ​ដល់​ណា​ហើយ? តើ​វា​ជួបនឹង​ឧបសគ្គ​អ្វីខ្លះ? ហើយ​ដោះស្រាយ​វា​ដោយ​របៀប​ណា? តើ​ត្រូវ​ដើរ​ដល់​ពេលណា​ទៀត ទើប​ដល់​គោលដៅ​នោះ?

២. គំនិត​ច្នៃប្រឌិត និង​ធ្វើ​សកម្មភាព​ជានិច្ច៖ មាន​ទម្លាប់​គិត​អ្វីដែលថ្មីៗ ហើយ​យកគំនិត​នោះ​ទៅ​ពិសោធន៍ ប្រសិនណាបើ​មាន​ប្រសិទ្ធភាព នោះគេ​នឹង​យកគំនិត​នោះ​ទៅ​អនុវត្តន៍​ជាប្រចាំ​នៅក្នុង​ជីវិត​របស់​ពួកគេ។

៣. អាន​សៀវភៅ​ជាប់​ជាប្រចាំ​ថ្ងៃ៖ មាន​ទម្លាប់​អាន​សៀវភៅ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត និង​ទទួលបាន​នូវ​ចំណេះដឹង​ច្រើន យល់ដឹង​ពី​សង្គម ជួយ​លើកស្ទួយ​ផ្នែក​ប្រាជ្ញា​ស្មារតី ជាពិសេស​ជួយ​ព្រឹង​សមត្ថភាព​ក្នុងការ​គិតពិចារណា​បាន​ស៊ីជម្រៅ។ 

៤. គ្រប់គ្រង​ពេលវេលា​ជាប់​ជានិច្ច៖ មាន​ទម្លាប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃស្អែក​និង​ចំណាយពេល​ពិនិត្យមើល​ការអនុវត្ត​របស់ខ្លួន​ហើយ​រៀប​ផែនការ​សម្រាប់​ថ្ងៃ​បន្ទាប់​ទៀត។រាល់​ម៉ោង​ត្រូវ​សួរ​ខ្លួនឯង​ថា «តើ​ពេលវេលា​ដែល​ខ្ញុំ​ចំណាយ​មាន​ប្រយោជន៍​ដែរឬទេ សម្រាប់​ការជោគជ័យ និង​សម្រេច​នូវ​គោលបំណង​ជីវិត​របស់ខ្ញុំ»។

៥. រៀន​ក្រៅ​សាលា​បន្ថែម៖ មាន​ទម្លាប់​ចង់​រៀនសូត្រ​ពី​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ជីវិត, ធ្វើ​ការងារ​ស្ម័គ្រចិត្ត​យក​បទពិសោធន៍, ចូលរួម​ក្នុង​វេទិកាសាធារណៈ, សិក្ខាសាលា, និង​កម្មវិធី​បណ្តុះបណ្តាលផ្សេងៗ ។ ល៕ 



© រក្សាសិទ្ធិដោយ thmeythmey.com